មជ្ឈដ្ឋានមន្ត្រីត្រូវបំរើប្រជាជននិងអង្គភាពអាជីវកម្ម

មជ្ឈដ្ឋានមន្ត្រីត្រូវបំរើប្រជាជននិងអង្គភាពអាជីវកម្ម - ảnh 1
នាយករដ្ឋមន្ត្រូីរដ្ឋាភិបាលលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី២៥មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំដំបូងគណៈអចិន្ត្រៃយ៍រដ្ឋាភិ
បាល សំដៅពិភាគ្សាលើការដោះស្រាយរាល់ការជំពាក់ជំពិននៃច្បាប់អង្គភាព អាជីវកម្មនិងច្បាប់វិនិយោគបន្ទាប់ពីរយៈពេល១០ខែដែលច្បាប់ទាំងពីរ នេះ
ចូលជាធរមានមក។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសុំឲ្យ​ដោះស្រាយរាល់ការជំពាក់ជំពិនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាព អាជីវកម្មអនុវត្តសកម្មភាពវិនិយោគធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ មជ្ឈដ្ឋាន មន្ត្រីរដ្ឋក៏ត្រូវបំពេញល្អភារកិច្ចបំរើប្រជាជន បំរើអង្គភាពអាជីវកម្មនិងអនុវត្តត្រឹម ត្រូវនូវសេចក្តីកំណត់របស់ច្បាប់ដើម្បីច្បាប់អាចជ្រាបចូលក្នុងជីវភាពរស់នៅ។
លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

“ត្រូវកែទម្រង់ ផ្លាស់ប្តូរថ្មី និងបង្ករលក្ខណៈងាយស្រួលសម្រាប់ការងារផលិតកម្ម
ធ្វើអាជីវកម្ម។​លើសពីនេះទៅទៀត មិនត្រូវប្រតិបត្តិខុសច្បាប់ ជាពិសេសគឺក្នុង
ការ អនុវត្តច្បាប់វិនិយោគ។​ទន្ទឹមជាមួយគ្នានោះ នៅក្នុងការអនុវត្តច្បាប់អង្គភាព អាជីវកម្មនិងច្បាប់វិនិយោគនោះ ក្រសួងស្ថាប័ននានាត្រូវបង្កលក្ខណៈងាយ ស្រួលបំផុតសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ