មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកចង់ពង្រឹងទំនាក់ទំនងដៃគូជាមួយដៃគូនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
|
មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកចង់ពង្រឹងទំនាក់ទំនងដៃគូជាមួយដៃគូនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (VNA) |
(VOVworld) – ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានអះអាងនូវ
គោលបំណងបន្តកិច្ចសន្យាទ្វេភាគីជាមួយបណ្ដាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
សំដៅរក្សាទ្រង់ទ្រាយឥទ្ធិពលរបស់អាមេរិកក្នុងតំបន់។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ
ដែលត្រូវបានប្រកាស នាថ្ងៃទី ១ មិនា USTR បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់
ប្រធានាធិបតី Donald Trump នឹងដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
ដែលនាំមកនូវផលប្រយោជន៍ជាងបើប្រៀបនឹងដៃគូនៅទីផ្សារសំខាន់ៗ។ ការដក
ចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹង
បើកចេញឱកាសដំណើរការចរចារទ្វេភាគីរវាងអាមេរិកជាមួយប្រទេសនៅសេស
សល់ក្នុង TPP។ នាថ្ងៃដដែល សមាជិកសភាអាមេរិកនានាក៏អំពាវនាវឲ្យរដ្ឋាភិ
បាលអាមេរិកបន្តផ្តល់អាទិភាពចូលក្នុងការវិនិយោគប្រភពធនធានមនុស្ស
សំរាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត៕