មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងចិនអះអាងថាសង្គ្រាមពាណិជ្ជកម្មនឹងមិនកើតឡើង

(VOVWORLD) -អាមេរិក និងចិនបានឯកភាពបោះបង់ចោលសង្គ្រាមពាណិជ្ជកម្មនិងដកពាក្យគំរាមកំហែងអំពីការវាយពន្ធវិញ។ 
មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងចិនអះអាងថាសង្គ្រាមពាណិជ្ជកម្មនឹងមិនកើតឡើង - ảnh 1ប្រធានបណ្ដោះអាសន្នគណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធិសភាអាមេរិក លោក  Orrin Hatch
ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក  Liu He 

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីប្រទេសទាំងពីរបានបិទបញ្ចប់វង់ចរចាទី ២ នៅវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ឧសភា សំដៅដោះស្រាយរាល់ការខ្វែងគំនិតខាងពាណិជ្ជកម្ម ដែលបណ្ដាលឲ្យមានភាពតានតឹងនាពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រីចិន លោក  Liu He និងជាប្រធានគណប្រតិភូជាន់ខ្ពស់ចិនដែលបំពេញទស្សនិច្ចនៅវ៉ាស៊ីនតោន នាសប្ដាហ៍កន្លងទៅបានឲ្យដឹងថា៖ ភាគីទាំងពីទទួលបានការស្រុះចិត្តគំនិតគ្នា ពោលគឺមិនអនុវត្តន៍សង្គ្រាមពាណិជ្ជកម្ម ហើយនឹងបញ្ឈប់ការដំឡើងពន្ធដារទៅវិញទៅមក។

ទន្ទឹមនឹងនេះ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលបានប្រកាសក្នុងឱកាសនេះបានឲ្យដឹងថា៖ ចិននឹងទិញទំនិញបន្ថែមទៀតលើ វិស័យថាមពលនិងកសិកម្មរបស់អាមេរិក ដើម្បីកាត់បន្ថយឱនភាពខាងពាណិជ្ជកម្មដ៏ធំជាមួយអាមេរិករហូតដល់ ៣៧០ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ