មជ្ឈដ្ឋានមន្ត្រីអាមេរិកបែកបាកដោយពង្រាងច្បាប់អន្តោប្រវេសន៍
(VOVWORLD) - ចំពោះមុខរលករិះគន់យ៉ាងខ្លាំងក្លាចំពោះគោលនយោបាយ «មិនធ្វើសម្បទាន» សំដៅទប់ស្កាត់រលកជនអន្តោប្រវេសន៍ចូលអាមេរិកដោយខុសច្បាប់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើអនុក្រិត្យលុបបំបាត់ការកំណត់ដាច់កុមារពីបណ្ដាគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ពេលដែលចូលក្នុងអាមេរិកនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិក។
មជ្ឈដ្ឋានមន្ត្រីអាមេរិកបែកបាកដោយពង្រាងច្បាប់អន្តោប្រវេសន៍ |
ចំពោះមុខរលករិះគន់យ៉ាងខ្លាំងក្លាចំពោះគោលនយោបាយ «មិនធ្វើសម្បទាន» សំដៅទប់ស្កាត់រលកជនអន្តោប្រវេសន៍ចូលអាមេរិកដោយខុសច្បាប់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើអនុក្រិត្យលុបបំបាត់ការកំណត់ដាច់កុមារពីបណ្ដាគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ពេលដែលចូលក្នុងអាមេរិកនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិក។ កាយវិការនេះបានសឲ្យឃើញនូវការផ្លាស់ប្តូរគោលនយោបាយសំខាន់របស់ប្រធានាធិបតី Trump គិតតាំងពីពេលលោកទទួលដំណែងនាខែមករាឆ្នាំ ២០១៧។ ប៉ុន្តែមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកនៅខ្វែងគំនិតយ៉ាងខ្លាំងជាមួយគ្នាអំពីបញ្ហានេះដែលនាំទៅការដែលសភាជាន់ទាបអាមេរិកមិនអាចអនុម័តលើពង្រាយច្បាប់ពោល ខាងលើក៏ដូចជាផ្អាកការបោះឆ្នោតចំពោះពង្រាយច្បាប់ល្មមមួយដែរ៕