មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបនិងអាមេរិកពិភាក្សាអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ារ

(VOVWORLD) - នាថ្ងៃទី ២១ មិថុនា ឧបការីជាន់ខ្ពស់នៃប្រធានាធិបតីអាមេរិក លោក Jared Kushner និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានពិភាក្សា អំពីការខំប្រឹងប្រែងចាប់ផ្តើមចរចាសន្តិភាពឡើងវិញរវាងអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន។ 
មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបនិងអាមេរិកពិភាក្សាអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ារ - ảnh 1 មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបនិងអាមេរិកពិភាក្សាអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ារ

នាថ្ងៃទី ២១ មិថុនា ឧបការីជាន់ខ្ពស់នៃប្រធានាធិបតីអាមេរិក លោក Jared Kushner និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានពិភាក្សា អំពីការខំប្រឹងប្រែងចាប់ផ្តើមចរចាសន្តិភាពឡើងវិញរវាងអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន។ ប្រធានាធិបតីអេហ្ស៊ីប លោក Fattah al-Sisi  បានសង្កត់ធ្ងន់ទៅលើ ការគាំទ្ររបស់អេហ្ស៊ីបចំពោះការផ្តើមគំនិតនិងការខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិសំដៅទទួលឲ្យបានដំណោះស្រាយលើគ្រប់ជ្រុងជ្រោយឲ្យសមស្រប នឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយមានរដ្ឋធានីគឺ Jerusalem ខាងកើត។ លោកក៏បានវាយតំលៃការខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការជំរុញដំណើរការ សម្របសម្រួលរបស់ជនប៉ាឡេស្ទីន បន្ធូស្រាលភាពតានតឹងនៅតំបន់ Gaza។ រីឯខ្លួនវិញ លោក Jared Kushner បានសង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងរបស់វ៉ាស៊ីនតោនក្នុងការស្តារការចរចាសន្តិភាពឡើងវិញកែលំអសភាពការមនុស្សធម៌នៅតំបន់ Gaza ព្រមទាំង លើកកំពស់តួនាទីរបស់កែក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងការខំប្រឹងប្រែងដោះស្រាយបញ្ហាប៉ាឡេស្ទីនផងដែរ។ ក្នុងពេលនោះ Jordan បានសង្កត់ធ្ងន់ទៅលើវិធានការ ២ រដ្ឋដែលជាដំណោះស្រាយតែមួយគត់សំរាប់ជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ