មជ្ឈដ្ឋានមន្រ្តីអាមេរិកការពារព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត

(VOVWORLD) -    ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននាថ្ងៃទី២៨ខែវិច្ឆិការដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា មិនមានភស្តុតាងណាមួយដោយផ្ទាល់ទាក់ទងនឹងការសង្ស័យព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត Mohammed bin Salman បញ្ជាឱ្យធ្វើឃាតអ្នកកាសែត Jamal Khashoggi ដែលបានកើតឡើងកាលពីខែមុននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ 
មជ្ឈដ្ឋានមន្រ្តីអាមេរិកការពារព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត - ảnh 1 ព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត Mohammed bin Salman

លោក Pompeo ក៏ក្រើនរំលឹកថាបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីព័ត៌មានចារកម្មនិងមិនឃើញមានទំនាក់ទំនងណាមួយជាមួយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីតក្នុងរឿងហេតុនេះទេ។

          សេចក្តីប្រកាសនេះបានដើរបញ្ច្រាសទៅនឹងការវាយតម្លៃមុននោះរបស់ភ្នាក់ងារចារកម្មអាមេរិក (CIA) ដោយអះអាងថាព្រះរាជបុត្រាអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានបញ្ជាការធ្វើឃាតដោយផ្ទាល់ លើអ្នកកាសែត Khashoggi ។

          គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានបដិសេដចំពោះការសង្ស័យក្នុងសហគមន៍ចារកម្មអាមេរិកដោយអះអាងថាការវាយតម្លៃរបស់ CIA គឺជា«សកម្មភាពប្រញាប់ប្រញាល់ពេក "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ