មជ្ឈដ្ឋានយោធាទួរគីទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ១៨ មករា កងទ័ពទួរគីបានឲ្យដឹងថា៖ អគ្គសេនាធិការនាយក កងទ័ពប្រទេសនេះ ឧត្តមសេនីយ៍ Hulusi Akar និងអ្នកប្រមុខស្ថាប័នចារកម្មទួរគី លោក Hakan Fidan បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី។
មជ្ឈដ្ឋានយោធាទួរគីទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី |
(VOVworld) – នាថ្ងៃទី ១៨ មករា កងទ័ពទួរគីបានឲ្យដឹងថា៖ អគ្គសេនាធិការនាយក កងទ័ពប្រទេសនេះ ឧត្តមសេនីយ៍ Hulusi Akar និងអ្នកប្រមុខស្ថាប័នចារកម្មទួរគី លោក Hakan Fidan បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ីរី។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅក្នុងកាលៈទេសៈមជ្ឈដ្ឋានមន្ត្រីទួរគីព្រមាននឹងបំផុសការវាយប្រហារយោធាទៅលើតំបន់ Afrin ប៉ែកពាយព្យស៊ីរីដែលកំលាំងជន Kurd កំពុងកាន់កាប់។ កងទ័ពទួរគីបានឲ្យដឹងថា៖ មន្ត្រីទាំងពីររូបនេះនឹងជួបធ្វើការ ជាមួយអគ្គលេនាធិការបណ្ដាកំលាំងប្រដាប់អាវុធរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខមួយចំនួនក្នុងតំបន់ ជាពិសេសគឺបំរ៉ែបំរួល វិវត្តនៅស៊ីរី។ នាថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានព្រមានទួរគីអំពីទង្វើយោធានៅ តំបន់ Afrin ហើយអះអាងថា៖ រដ្ឋអំណាច Damascus នឹងចាត់ទុកនេះជាទង្វើឈ្លាន ពាននិងរំលោភលើអធិបតេយ្យភាពរបស់ស៊ីរី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៨ មករា ប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះផែនការរបស់អាមេរិកស្តីអំពីការបង្កើត កំលាំងសន្តិសុខមួយនៅប៉ែកខាងជើងស៊ីរី រួមមានសមាសភាពចំណុះគណបក្សសម្ព័ន្ធ ភាពប្រជាធិបតេយ្យជន Kurd (KYD) ទួរគីបានព្រមានថា៖ ទង្វើនេះនឹងជះឥទ្ធិពលដ៏ ធ្ងន់ធ្ងរទៅលើទំនាក់ទំនងទ្វេភាគីរវាងទួរគីនិងអាមេរិក។ នាថ្ងៃនេះដែរ ក្រសួងការប រទេសស៊ីរីអះអាងថា៖ អាមេរិកមិនត្រូវបានស្វាគមន៍ចូលរួមដំណើរស្តារប្រទេសនេះ ឡើងវិញទេព្រមទាំងប្រកាសថា៖ ស៊ីរីមិនត្រូវការប្រាក់ជំនួយពីរដ្ឋាភិបាលអាមេរិកដែរ៕