មជ្ឈដ្ឋានវេជ្ជសាស្រ្តនៅបណ្តាប្រទេសបាននិងកំពុងស្រាវជ្រាវយ៉ាងសកម្មអំពីវិធានការដើម្បីទប់ស្កាត់វីរុស SARS-CoV-2

(VOVWORLD) - មជ្ឈដ្ឋានមន្រ្តីនៅភាគខាងជើងប្រទេសអ៊ីតាលី បានចាប់ផ្តើមធ្វើតេស្តឈាមសម្រាប់បុគ្គលិកសុខាភិបាល ដើម្បីរកអង្គបដិប្រាណដែលអាចជួយកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងសហគមន៍ “ មានប្រព័ន្ធភាពស៊ាំ” ចំពោះវីរុស SARS-CoV-2 ដែលបណ្តាលអោយកើតជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19។ 
មជ្ឈដ្ឋានវេជ្ជសាស្រ្តនៅបណ្តាប្រទេសបាននិងកំពុងស្រាវជ្រាវយ៉ាងសកម្មអំពីវិធានការដើម្បីទប់ស្កាត់វីរុស SARS-CoV-2 - ảnh 1 បុគ្គលិកសុខាភិបាលលើកទឹកចិត្តដល់អ្នកជំងឺដែលមានជម្ងឺ Covid-19 នៅមន្ទីរពេទ្យក្នុងទីក្រុង  Bergamo ប្រទេសអ៉ីតាលី (រូបថត៖ AFP / TTXVN)

គោលដៅនៃយុទ្ធនាការនេះគឺរកឃើញបុគ្គលដែលមានប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS-CoV-2 តាមរយៈនោះផ្តល់ការអនុញ្ញាតឱ្យគេត្រវិលឡប់ទៅធ្វើការវិញផងដែរ។ ក្រៅពីប្រទេសអ៊ីតាលី សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្ត ឈាមដើម្បីស្វែងរកមនុស្សដែលមានភាពស៊ាំនឹងវីរុស SARS-CoV-2 ។

អ្នកជំនាញមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក នឹងស្វែងរកអង្គបដិប្រាណមួយចំនួន ដែលមាននៅក្នុងឈាមមនុស្ស ឆ្លងវីរុស ដែលកំពុងប្រយុទ្ធប្រឆាំងនិងស្តារសុខភាពឡើងវិញដោយខ្លួនឯង សូម្បីតែគេមិនទាន់រកឃើញមានរោគសញ្ញាអ្វីណាមួយឡើយ។ 

រីឯនៅប្រទេសរុស្ស៊ីវិញ ស្ថាប័នវេជ្ជសាស្ត្រនិងជីវសាស្រ្តរបស់សហព័ន្ធរុស្ស៊ី (FMBA) បានចាប់ផ្តើមដំណើរការធ្វើតេស្តគ្លីនិកដើម្បីប្រៀបធៀបនឹងថ្នាំព្យាបាលមួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុស SARS-CoV-2 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ