មជ្ឈដ្ឋានសមាជិកសភាអាមេរិកដាស់តឿនសេតវិមានអនុវត្តផែនការ B នៅស៊ីរី
|
មជ្ឈដ្ឋានសមាជិកសភាអាមេរិកដាស់តឿនសេតវិមានអនុវត្តផែនការ B នៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ២ តុលា មជ្ឈដ្ឋានអ្នកតាកតែងច្បាប់អាមេរិកបានដាស់
តឿនសេតវិមានអនុវត្តវិធានការណ៍យោធាដែលហៅថា «ផែនការ B» សំដៅ
ជួយបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែងនៅស៊ីរី ក្នុង
កាលៈទេសៈ ការខំប្រឹងប្រែងការទូតចុងក្រោយរបស់រដ្ឋអំណាចប្រធានាធិបតី
Barack Obama ជាមួយរុស្ស៊ីកំពុងធ្លាក់ចូលក្នុងភាពទល់ច្រក។ ក្តី អស់សង្ឃឹម
ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីកាន់តែកើនឡើងនៅរដ្ឋសភា អាមេរិក
បន្ទាប់ពីបទឈប់បាញ់ជាបណ្តោះអាសន្នដែលទទួលបាននាថ្ងៃទី ៩ កញ្ញា
កន្លងទៅ ត្រូវបានបំផ្លាញចោល ១ សប្តាហ៍បន្ទាប់នោះ។ រដ្ឋាភិបាលស៊ីរី ដែល
រុស្ស៊ីគាំទ្រ បានបើកការវាយប្រហារថ្មីមួយទៅលើទីក្រុង Aleppo ដែលធ្វើ ឲ្យ
មនុស្សចំនួនរាប់រយនាក់ត្រូវស្លាប់។ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក
Obama ប្រកាសថា៖ សេតវិមានកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចប់សង្គ្រាមនៅស៊ីរី
ដោយសន្តិវិធី ប៉ុន្តែ វ៉ាស៊ីនតោននៅមិនទាន់បោះបង់ជម្រើសប្រើប្រាស់យោធាទេ ៕