មជ្ឈដ្ឋានសហគ្រាស G20 សន្យាការពារពាណិជ្ជកម្មសេរី
(VOVWORLD) - នាថ្ងៃទី៤ និងថ្ងៃទី ៥ ខែតុលា វេទិកាសហគ្រាសក្រុមខឿនសេដ្ឋកិច្ចអភវឌ្ឍន៍ និងទើបតែលេចចេញជួរមុខនៅលើពិភពលោក (G20) ប្រព្រឹត្តទៅនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
អនុប្រធានឧុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអាហ្សង់ទីន លោក Marcos Pena |
វេទិកានេះបានផ្តោតលើការពិភាក្សានូវ វិធានការការ ពារពាណិជ្ជកម្មសេរី និងប្រឆាំងជំទាស់លិទ្ធិគាំពារនិយម ព្រមទាំងអំពាវនាវឲ្យបណ្តាប្រទេសសម្រេចបានការស្រុះចិត្តគំនិតគ្នាដើម្បីឆ្ពោះទៅគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត។ ថ្លែងមតិនៅពិធីបើកវេទិកា អនុប្រធានឧុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអាហ្សង់ទីន លោក Marcos Pena បានវាយតម្លៃទូទៅអំពីសេដ្ឋកិច្ចអន្តរជាតិដែលកំពុងមានការ ប្រែប្រួលជាច្រើនក្នុងប៉ុន្មានឆ្នាំ កន្លងទៅ។សកលលោកទាំងមូលបានបង្កឡើង បញ្ហាប្រឈមច្រើនសំរាប់ពិភពលោក បើទោះបីជាយ៉ាងណាក៏ដោយបណ្តា ប្រទេសភាគច្រើនមានជំនឿជាក់ លើមាគ៌ាធ្វើសមាហរណកម្មនិងរាល់កិច្ចព្រម ព្រៀងអន្តរជាតិសំដៅសម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយចីរភាពនិងយូរអង្វែងផងដែរ។
ក្រោយពីរយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំនោះ វេទិកាសហគ្រាស G20នឹង ឯកភាពរៀបចំឯកសារសន្និដ្ឋាននិងលើកសំណើរជូនដាក់ទៅកាន់កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី ៣១ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ ខាងមុខ៕