មជ្ឈដ្ឋានសហគ្រាសម៉ិកស៊ិកត្រៀមខ្លួនរួចជាស្រេចគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជ កម្មដោយឡែកជាមួយអាមេរិក
(VOVWORLD) - មជ្ឈដ្ឋានសហគ្រាសម៉ិកស៊ិកនឹងគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយអាមេរិកប្រសិនបើកិច្ចចរចារត្រីភាគីស្តីអំពីកិច្ចព្រមព្រៀងសេរីអាមេរិក ខាងជើង (NAFTA) ជាមួយកាណាដាមិនទទួលលទ្ធផលបានឡើយ។នេះគឺជាសេចក្តីអះអាងរបស់ប្រធានសមាគមនៃបណ្តាសហ គ្រាសធំបំផុតនៅប្រទេសម៉ិកស៊ិក លោក Gustavo de Hoyos។
មជ្ឈដ្ឋានសហគ្រាសម៉ិកស៊ិកត្រៀមខ្លួនរួចជាស្រេចគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជ កម្មដោយឡែកជាមួយអាមេរិក
|
ឆ្លើយសំនួនទៅកាន់កាសែត El Financiero នាថ្ងៃទី៤ខែកញ្ញា ប្រធានសមាគម នៃម្ចាស់សហគ្រាសម៉ិកស៊ិក (COPARMEX) បានបញ្ជាក់អំពីកិច្ចព្រមព្រៀងមួយ ដោយគ្មានកាណាដាគឺ «មិនមែនជាសេណារីយ៉ូល្អៗទេ ក៏ប៉ុន្តែវានៅតែល្អជាងការ បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ រួមទាំងល្អជាងការរស់នៅដោយគ្មាន ភាពរឹងមាំនោះឡើយ»។
លោក De Hoyos បានព្យាករណ៍ថាកិច្ចចរចាររវាងអាមេរិកនិងកាណាដា នឹងជួប ការលំបាកស្មុគ្រស្មាញដោយសាររបៀបចរចារដ៏«រឹងមាំ» របស់ប្រធានាធិបតី អាមេរិក លោក Donald Trump ប៉ុន្តែលោកក៏ទទួលឃើញថាកិច្ចព្រមព្រៀង ត្រីភាគីនៅតែស្ថិតនៅក្នុងក្របខ័ណ្ឌផងដែរ៕