មជ្ឈដ្ឋានហិរញ្ញវត្ថុ ព្រួយបារម្ភអំពីគ្រោះអាសន្តផ្ទេរប្ដូរប្រភពទុន ក្រោយពីពេលអង់គ្លេសចាកចេញពី EU
(VOVWORLD) -ការផ្ទេរប្ដូរប្រភពទុន ក្រោយពីពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit កំពុងក្លាយទៅជាក្ដីព្រួយបារម្ភធំបំផុតចំពោះ មជ្ឈដ្ឋានហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងដ៍។
ក្រៅពីការព្រួយបារម្ភអំពីការងារធ្វើ ការវិនិយោគ និងចំណូលពីពន្ធនោះ មជ្ឈមណ្ឌលហិរញ្ញវត្ថុអង់គ្លេសកំពុងចោទជាសំនួរថា តើក្រោយពី Brexit បណ្ដាធនាគានឹងតម្កល់ទ្រព្យសម្បត្តិ និងប្រភពទុនហិរញ្ញវត្ថុរបស់គេនៅទីកន្លែងណា។ ផ្នែកហិរញ្ញវត្ថុអង់គ្លេសនៅមានក្ដីព្រួយបារម្ភអំពីគ្រោះអាសន្នដែលថា Brexit នឹងបណ្ដាលឲ្យមានការបែងចែកទីផ្សារហិរញ្ញវត្ថុអឺរ៉ុប ចាប់បង្ខំឲ្យបណ្ដាធនាគារត្រូវចែកជាជម្រៀកទុនតូចៗនៅទីក្រុងឡុងដ៍ សំដៅទទួលបានប្រសិទ្ធភាពអំពីទ្រង់ទ្រាយប្រភពទុន។
ក្នុងបរិបទអង់គ្លេសចាកចេញពីដំបូលរួមក្នុងរយៈពេល ៨ ខែខាងមុខនោះ បណ្ដាធនាគារបានត្រៀមរៀបចំឲ្យផែនការ Brexit តាមរយៈការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការហិរញ្ញវត្ថុនៅអឺរ៉ុប ដូចជា៖ ប៉ារីស (បារាំង) ហ្វ្រែងហ្វើត (អាឡឺម៉ង់) ឬដាប្ល៊ីន (អៀរឡង់)ផងដែរ៕