មជ្ឈដ្ឋានអ្នកជំនាញ៖ អ៊ុយក្រែនដកខ្លួនចេញពី សន្ធិសញ្ញា​មិត្ត​ភាពជាមួយរុស្ស៊ីនឹងរាំងស្ទះការសន្ទនាអំពីសមុទ្រ Azov

(VOVWORLD) -នាថ្ងៃទី ១១ ខែធ្នូ លោក Alexey Chesnakov អ្នកជំនាញផ្នែកនយោបាយ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនយោបាយបានបានចាត់ទុកថា សេចក្ដីសម្រេចរបស់រដ្ឋអំណាចអ៊ុយក្រែន ពោលគឺដកខ្លួនចេញពីសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិ និងភាពជាដៃគូជាមួយរុស្ស៊ី នឹងរាំងស្ទះដ៏ធំធេងដល់ការចរចាស្ដីពីសមុទ្រ Azov និងច្រកសមុទ្រ Kerch រួមទាំងការចរចារចតុភាគី Normandy (អាល្លឺម៉ង់ បារាំងរុស្ស៊ី និងអ៊ុយក្រែន) ផងដែរ។
មជ្ឈដ្ឋានអ្នកជំនាញ៖ អ៊ុយក្រែនដកខ្លួនចេញពី  សន្ធិសញ្ញា​មិត្ត​ភាពជាមួយរុស្ស៊ីនឹងរាំងស្ទះការសន្ទនាអំពីសមុទ្រ Azov - ảnh 1កំពង់ផែ Berdyansk នៅលើសមុទ្រ Azov ភាគខាងកើតអ៊ុយក្រែន ។ រូបថត: AFP / TTXVN 

អ្នកជំនាញរូបនេះក៏បានឲ្យដឹងថា សេចក្ដីសម្រេចរបស់ក្រុងគៀវក៏នឹងលុបចោលមូលដ្ឋានគតិយុត្តិសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីនាពេលបច្ចុប្បន្ននេះ ស្ដីពីសេរីភាពនាវាចរណ៍ នៅសមុទ្រ Azov និង ច្រកសមុទ្រ Kerch ដែលផ្អែកលើមូលដ្ឋាន នៃសន្ធិសញ្ញាមិត្តភាព។

ការធ្វើអត្ថាធិប្បាយនេះបានធ្វើឡើង ក្រោយពីប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នាថ្ងៃទី ១០ ខែធ្នូ បានចុះហត្ថលេខាបង្កើតជាច្បាប់ ដើម្បី អ៊ុយក្រែននឹងមិនបន្តចូលរួមសន្ធិសញ្ញាដែលនឹងផុតសុពលភាពចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ