មជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃថា ការវិនិយោគបរទេស​នៅវៀតណាម​នៅតែ​ទទួលបាន​សញ្ញាវិជ្ជមាន

(VOVWORLD) - ទោះបីត្រូវប្រឈមនឹងបញ្ហាសាកល្បងជាច្រើន ដោយសារការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែវៀតណាមបន្តទទួលបានសញ្ញាវិជ្ជមានពីការវិនិយោគបរទេសក្នុងឆ្នាំ ២០២១។ នេះគឺជាការវាយតម្លៃក្នុងអត្ថបទសរសេរនៅលើគេហទំព័រ Vietnam Briefing របស់ក្រុមហ៊ុន Dezan Shira & Associates ដែលមានឯកទេសអំពីការវិនិយោគនៅអាស៊ី។
មជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃថា ការវិនិយោគបរទេស​នៅវៀតណាម​នៅតែ​ទទួលបាន​សញ្ញាវិជ្ជមាន - ảnh 1ក្រុមហ៊ុនកាត់ KRAFT VINA  (SCG) នៃ សម្ព័ន្ធក្រុមហ៊ុន SCG  (Thailand) ប្រតិបត្តិការនៅក្នុងមណ្ឌលឧស្សាហកម្ម My Phuoc ៣ (ទីរួមខេត្ត Ben Cat ខេត្ត Binh Duong) (រូបថត៖ Chi Tuong/VNA)

អត្ថបទសរសេរបានដកស្រង់តួរលេខរបស់ក្រសួងផែនការ និងវិនិយោគវៀតណាមថា ក្នុងឆ្នាំ ២០២១ វៀតណាមបានផ្ដល់អាជ្ញាប័ណ្ណដល់គម្រោងថ្មីចំនួន ១ ៧៣៨ ថយចុះ ៣១,១% អំពីចំនួនគម្រោង បើប្រៀបធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែទុន ចុះបញ្ជី របស់គម្រោងថ្មីៗសម្រេចបាន ១៥,២ ពាន់លានដុល្លារអាមេរិក កើន ៤,១% បើប្រៀបធៀបនឹងឆ្នាំទៅមិញ។

យោងតាមអ្នកនិពន្ធអត្ថបទសរសេរបានឲ្យដឹងថា នារយៈពេលកន្លងទៅ វៀតណាមបាននាំចេញគោលនយោបាយអនុគ្រោះដោយឥតឈប់ឈរ លើកទឹកចិត្ត ការវិនិយោគចូលមណ្ឌលឧស្សាហកម្ម។ ដូច្នេះ មណ្ឌលឧស្សាហកម្មនានាគឺជាមធ្យោបាយវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិន ដែលមានគោលបំណងចង់ចាប់ផ្ដើមធ្វើអាជីវកម្មក្នុងប្រទេស។ទាក់ទងនឹងយថាទស្សន៍ក្នុងឆ្នាំ ២០២២ អត្ថបទសរសេរបានវាយតម្លៃថាដោយសារតម្លៃពលកម្មមានលក្ខណៈប្រកួតប្រជែង គោលនយោបាយអនុគ្រោះពន្ធ និងការវិនិយោគ រួមជាមួយទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនោះ វៀតណាមក្លាយទៅជាគោលដៅមកដល់មួយសម្រាប់តម្រូវការផលិតកម្ម និងការដំឡើងរបស់បណ្ដាក្រុមហ៊ុនពហុជាតិ។ នាឆ្នាំខាងមុខ វៀតណាមគ្រោងនាំកំណើនវិលត្រឡប់មកកម្រិតមុនពេលផ្ទុះជំងឹរាតត្បាតកូវីដ ១៩។ វៀតណាមនឹងបន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃសមរម្យ ដោយពឹងផ្អែកលើការពង្រីកវិស័យឧស្សាហកម្មសំខាន់ៗដែលមានស្រាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ