មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី


មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី - ảnh 1
មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី (VNA)

(VOVworld) - នៅសន្និសីទជំនាញក្រោមប្រធានបទ «យថាទស្សន៍ថ្មីសំរាប់
សន្តិភាពនៅអាស៊ីបូព៌ារ» ដែលបានប្រព្រឹត្តទៅនៅទីក្រុង Nanjing ខេត្ត
Jiangsu របស់ចិន បណ្ដាអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវចិននិងជប៉ុនទទួលបាន
ការស្រុះចិត្ត គំនិតថា៖ ប្រទេសចិននិងជប៉ុនគប្បីដកបទពិសោធន៍ពីមេ
រៀនប្រវត្តិសាស្ត្រហើយ ឆ្ពោះទៅអនាគតដើម្បីពង្រឹងទំនុកទុកចិត្តទ្វេភាគី។​
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៃមហាវិទ្យាល័យ Nanjing ​លោក Liu Cheng
បានឲ្យដឹងថា៖ «ការពិត សមភាព ករុណានិងសន្តិភាពគឺជាកត្តាទាំង ៤
ដើម្បីសម្រុះសម្រួល។ ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរនឹងមិនស្ងប់អាម្មណ៍
ចិត្តអំពីការឈឺចាប់នាអតីតកាលដល់ពេលណាគេត្រូវបានធានាថា ប្រការ
ទាំងអស់នឹងប្រព្រឹត្តទៅតាមទិសត្រឹមត្រូវ។» ក្រៅពីនោះ មជ្ឈដ្ឋានអ្នក
ជំនាញការសុទ្ធតែឯកភាពថា៖ ដោយមិនអើពើដល់ការខ្វែងគំនិតនិង
ជំលោះទំនាក់ទំនងមិត្តភាពរវាងចិននិងជប៉ុននឹងជួយជំរុញកិច្ច
សហប្រតិបត្តិការក្នុងតំបន់និងសន្តិភាពលើពិភពលោក៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ