មជ្ឈដ្ឋានអ្នកប្រាជ្ញអាល្លឺម៉ង់រិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត

មជ្ឈដ្ឋានអ្នកប្រាជ្ញអាល្លឺម៉ង់រិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
មជ្ឈដ្ឋានអ្នកប្រាជ្ញអាល្លឺម៉ង់រិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត (IHS Janes)


        Vovworld-នាយប់ថ្ងៃទី៩ធ្នូសិក្ខាសាលាវិទ្យាសាស្ត្រ​ជំលោះនៅសមុទ្រខាង​
កើតបានប្រព្រឹត្តទៅនៅទីស្ដីការ Die Tageszeitung (TAZ) នៅរដ្ឋធានី Berlin អាល្លឺម៉ង់។
សិក្ខាសាលាដោយបណ្ឌិត Gerhard Will អ្នកជំនាញការជាន់ខ្ពស់​វិទ្យាស្ថានវិទ្យាសាស្ត្រ
និងនយោបាយអាល្លឺម៉ង់ធ្វើអធិបតីបានទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញអ្នកស្រាវ
ជ្រាវចំនួន៤០នាក់។

        នៅសិក្ខាសាលានេះ បណ្ឌិត Gerhard Will បានអះអាងថា​សហគមន៍​អន្តរជាតិ
ក្នុងនោះមានអាល្លឺម៉ង់មានផលប្រយោជន៍ស្លាប់រស់ក្នុងការរក្សា​បរិយាកាស​សន្តិភាព
ធានានាវាចរណ៍អាកាសចរណ៍ចំពោះបណ្ដាខ្សែផ្លូវឆ្លង​សមុទ្រខាងកើត។ រាល់បំរ៉ែ
បំរួលនាពេលថ្មីៗនេះដូចជាការដែលចិនជំរុញ​សកម្មភាពកសាងកោះខុសច្បាប់នៅ
Hoang Sa, Truong Sa រួមជាមួយមុន​នោះ​ដាក់ស្ថានីយ៍ខួងខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខរបស់វៀតណាមបានធ្វើឲ្យស្ថានភាពដំបន់បង្កើនភាពតានតឹងឡើងវិញ។
​សកម្មភាពកសាងកោះនេះនឹង​ជះ​ឥទ្ធិពលអសកម្មដល់សន្តិសុខនៅដំបន់និងពិភព
លោក។

        បណ្ឌិត Andreas Seifert អ្នកជំនាញការវិភាគយោធាចំណុះ​សមាគម​ស្រាវជ្រាវ
យោធា Tuebingen របស់អាល្លឺម៉ង់បានចាត់ទុកថា ការទាមទាខ្សែផ្លូវ​៩កំណាត់របស់
ចិននៅសមុទ្រខាងកើតគឺមិនសមហេតុសមផលទាំងពីខាង​គតិយុត្តិនិងភូមិសាស្ត្រ។
តាមលោក Seifert ថា​បណ្ដាប្រទេសជិតខាងត្រូវ​ប្រុងប្រយ័ត្នជាមួយឧបាយកលខ្សែ
ផ្លូវ៩កំណាត់និងយុទ្ធសាស្ត្រកសាងពង្រឹងកោះនានាចំណុះប្រជុំកោះ Hoang Sa,
Truong Sa របស់វៀតណាមដែល​ចិន​កំពុងកសាង។

        វាយតំលៃអំពីយថាទស្សន៍នៃដំណោះស្រាយសំរាប់បញ្ហាសមុទ្រខាងកើត​អ្នក
ប្រាជ្ញជាច្រើនចាត់ទុកថា ជំលោះនៅសមុទ្រខាងកើតត្រឹមតែអាចដោះ​ស្រាយ​តាម
រយៈសន្តិវិធី គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២និង
សហគមន៍អន្តរជាតិត្រូវបន្តមានសម្លេងខ្លាំងក្លាជាងទៀត​ក្នុងការដោះស្រាយជំលោះ
នៅដំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ