មជ្ឈដ្ឋានអ្នកហិរញ្ញវត្ថុក្រុងឡុងយកចិត្តទុកដាក់ដល់គំរោងការហេដ្ឋានរចនាសម្ព័ន្ធទីក្រុងហូជីមិញ
|
មជ្ឈដ្ឋានអ្នកហិរញ្ញវត្ថុក្រុងឡុងយកចិត្តទុកដាក់ដល់គំរោងការហេដ្ឋានរចនាសម្ព័ន្ធទីក្រុងហូជីមិញ (laodong.com.vn) |
Vovworld-នារសៀលថ្ងៃទី៦តុលាលោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយលោកស្រី
Alderman Fiona Woolf ទេសភិបាលមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុង(អង់គ្លេស)ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Le Hoang Quan បានសម្ដែងការ
ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងរួមចំណែកលើកកំរិតទំនាក់
ទំនងរវាងទីក្រុងហូជីមិញនិងមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងឡើងកំពស់ថ្មី។ សម្ដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍សកម្មរបស់ទីក្រុងហូជីមិញ លោក
ស្រី Woolf បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងទីក្រុងឡុងនិងទីក្រុងហូជីមិញ
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីបានឲ្យដឹងថា គណៈប្រតិភូ
អង្គភាពអាជីវកម្មរបស់មណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងយកចិត្តទុកដាក់ដល់វិស័យ
ហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាល ពិសេសគឺមណ្ឌលនគរថ្មី Thu Thiem និងប្រព័ន្ធផ្លូវ
ដែកសាធារណៈរបស់ទីក្រុងហូជីមិញ៕