មជ្ឈដ្ឋានអន្តរជាតិប្រឆាំងជំទាស់ចំពោះការដែលចិនផ្លាស់ប្តូរសភាពដើមសមុទ្រខាងកើត

មជ្ឈដ្ឋានអន្តរជាតិប្រឆាំងជំទាស់ចំពោះការដែលចិនផ្លាស់ប្តូរសភាពដើមសមុទ្រខាងកើត - ảnh 1
ការដង្ហែក្បួននីទីធ្លារធំនៃអ.ស.ប (រូបថតៈVietnam+ )


(VOVworld)-នាថ្ងៃទី២៧មិថុនា មិត្តភក្តិអន្តរជាតិស្នេហាសន្តិភាពជាច្រើនគុះគរ បាន
រួមជាមួយនិស្សិតនិងជនវៀតណាមនៅឯបរទេស បានប្រជុំគ្នានៅទីធ្លារធំ របស់អ.ស.
ប នៅក្រុង Geneva របស់ស្វីស ដើម្បីចូលរួមការដង្ហែក្បួន សំដៅប្រ ឆាំងជំទាស់ចំពោះ
ការដែលចិនផ្លាស់ប្តូរសភាពដើមនៅសមុទ្រ​ខាងកើត។ តំណាងឲ្យមជ្ឈដ្ឋានវ័យក្មេង
បង Luu Vinh Toan អនុប្រធានសមាគមយុវជន វៀតណាមនៅស្វីស បានមានបទ
ថ្លែងមតិ ដោយសង្កត់ធ្ងន់ទៅលើមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្រ្ត អះអាង
នូវអធិបតេយ្យភាពស្របច្បាប់ ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលជា
របស់វៀតណាមតាំងពីយូរយារមក។ សកម្ម ភាពរបស់ចិន ដែលកសាង និងធ្វើឲ្យ
ផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាងកើត ជា ប្រការដែលប្រជាជនវៀតណាមនិង
សហគមអន្តរជាតិមិនអាចទទួលយកបាន ឡើយ។ លោកស្រី Anjuka Weil ប្រធាន
សមាគមមិត្តភាពស្វីស-វៀតណាម បាន ចាត់ទុកថា ប្រទេសនានាលើពិភពលោក សុទ្ធតែយល់ច្បាស់ថា ចិនកំពុងគំរាម កំហែងដល់សន្តិភាព សន្តិសុខតំបន់។ មិន
ត្រឹមតគាំទ្រវៀតណាមក្នុងការរក្សា អធិបតេយ្យភាព ក៏ត្រូវឡើងសម្លេង ដើម្បីសន្តិភាព
យុត្តិធម៌ និងដើម្បីពិភាព លោក១គ្មានសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ