មជ្ឈដ្ឋានអន្តរជាតិអំពាវនាវឱ្យភាគីនានានៅមីយ៉ាន់ម៉ា អត់ធ្មត់និងធ្វើកិច្ចសន្ទនា

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមីនា រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានឲ្យដឹងថាបណ្ដារដ្ឋមន្រ្តីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយតំណាងយោធានៃប្រទេសនេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃដដែល។
មជ្ឈដ្ឋានអន្តរជាតិអំពាវនាវឱ្យភាគីនានានៅមីយ៉ាន់ម៉ា អត់ធ្មត់និងធ្វើកិច្ចសន្ទនា - ảnh 1ស្ថានភាពនៅមីយ៉ាន់ម៉ា (រូបថត៖ Twitter )

រដ្ឋមន្រ្តីការបរទេសលោក Vivian Balakrishnanបានឲ្យដឹងថារដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសង្គមរបស់ប្រទេសនេះ ដូច្នេះអាស៊ានគួរតែជំរុញការសន្ទនាមួយដោយមានការចូលរួមរបស់លោកស្រី Aung San Suu Kyi និងយោធាមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន។ ។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield នៅថ្ងៃទី ១ ខែមីនាសង្ឃឹមថាក្នុងនាមជាប្រធានប្ដូរវេណរបស់សហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក្នុងខែនេះ ដើម្បីជំរុញការពិភាក្សាអំពីមីយ៉ាន់ម៉ា ហើយបានបញ្ជាក់ថានឹងចាត់វិធានការឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ