(VOVworld) - នាថ្ងៃទី២៦ កុម្ភៈ នៅតំបន់ផ្នូររបស់ នាយឧត្តមសេនីយ៍ Vo Nguyen
Giap (Vung Chua – Dao Yen ខេត្ត Quang Binh ភាគកណ្ដាល វៀតណាម) មជ្ឈឹម
ស្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបំផុសចលនាដាំដើមឈើ ក្នុងឱកាសបុណ្យតេត
មមែសប្ដស័ក២០១៥។នៅទីនេះ លោក Nguyen Dac Vinh លេខាទី១នៃមជ្ឈឹមសម្ព័ន្ធ
យុវជនបានស្នើរឲ្យសមាជិកសម្ព័ន្ធយុវជនទាំងអស់នៅ លើទូទាំងប្រទេសពង្រីក
ស្មារតីស្ម័គ្រចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដាំ ដើមឈើ ការពារបរិស្ថាន
ប្រភពទឹកស្អាត ទប់ទល់នឹងបំរ៉ែបំរួលអាកាស ធាតុ។
|
មជ្ឈឹមស្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញដាំដើមឈើនៅតំបន់
ផ្នូររបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap |
នាថ្ងៃដដែល នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong
ខេត្ត Nghe An ភាគកណ្ដាលវៀតណាម មជ្ឈឹមស្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបំផុសចលនាដាំដើមឈើក្នុងឱកាសបុណ្យតេតមមែសប្ដស័ក២០១៥ ដោយ
មានការចូលរួមរបស់យុវជននិងប្រជាជនរាប់ពាន់នាក់របស់ជនជាតិនានា នៅ
ក្នុងតំបន់ផងដែរ៕