មជ្ឈឹមសម្ព័ន្ធយុវជនជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ៥ កុម្ភៈនៅទីក្រុងហាណូយ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម លោក Nguyen Anh Tuan បានទទួលជួបជាមួយប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក Kidong Park។
មជ្ឈឹមសម្ព័ន្ធយុវជនជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ Thanh Nga)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញសកម្មភាពថែរក្សាសុខភាព មុនពេលរៀបការសម្រាប់យុវជន ក៏ដូចជា សុខភាពមាតានិងទារក រួមទាំងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនិងថ្នាំជក់ទៀត ផង។

លោក Nguyen Anh Tuan បានថ្លែងអំណរគុណដល់ អង្គការសុខភាពពិភពលោកនៅវៀតណាម និងទី ភ្នាក់ងារ អង្គការសហប្រជាជាតិចំពោះសកម្មភាពប្រកបដោយអត្ថន័យក្នុងការអមដំណើរកម្មវិធីចំនួន ១០.០០០ ជំហានក្នុងមួយថ្ងៃ ដោយបង្ការគ្រោះថ្នាក់ពីជាតិអាល់កុលនិងថ្នាំជក់ក្នុងចំណោមកុមារ ជាពិសេសសកម្មភាពគាំទ្រដល់សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ដើម្បីចូលរួមការពារផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលកន្លងមកនេះ។

ចំណែកខ្លួនវិញ លោក Kidong Park បានស្នើឲ្យមានការសម្របសម្រួលក្នុងការកសាងប្រភពធនធានមនុស្សសម្រាប់ប្រព័ន្ធសហភាពយុវជននិងសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ក្នុងវិស័យសុខភាពពិភពលោក ពីព្រោះវៀតណាមកំពុងចូលរួមកាន់តែខ្លាំងឡើងក្នុងគោលនយោបាយអន្តរជាតិ និងអនុវត្តយុទ្ធនាការមិន ជក់បារីពេញមួយឆ្នាំដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ