មជ្ឈិមសម្ព័ន្ធយុវជនបំផុសការចលនា “មោទនភាពទឹកដី”

(VOVWORLD) - នារសៀលថ្ងៃថ្ងៃទី ២៤ ធ្នូ នៅទីក្រុង Da Nang មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា “មោទនភាពទឹកដី”។ 
មជ្ឈិមសម្ព័ន្ធយុវជនបំផុសការចលនា “មោទនភាពទឹកដី” - ảnh 1ពិធីចុចប៊ូតុង បំផុសការចលនា "មោទនភាពទឹកដី"។ (រូបថត៖ VGP/ Minh Trang)
ពិធីបំផុសត្រូវបាន តភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយខេត្ត-ក្រុងចំនួន១០ទូទាំងប្រទេស ក្នុងគោលបំណង បង្កើនការអប់រំអំពីសេចក្ដីស្នេហាជាតិ មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជា ជាតិ; ឃោសនា និងរៀបចំឲ្យសមាជិកសម្ព័ន្ធយុវជន និងកុមារដើម្បីព្យួរផែនទីវៀត ណាមនៅកន្លែងសិក្សា និងធ្វើការ។ តាមរយៈការប្រើប្រាស់ផែនទីវៀតណាមនៅកន្លែង សិក្សា ធ្វើការ និងកន្លែងប្រជុំជីវភាពសហគមន៍រស់នៅរបស់យុវជន កុមារ និងប្រជាជន ដើម្បីរួមចំណែកលើកកម្ពស់មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជាជាតិ។
បន្ទាប់ពីពិធីបំផុស មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយ និងផែនទីនៅតាមទីកន្លែងនានាក្នុងទីក្រុង Da Nang។ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានមានប្រសាសន៍ថា៖ “យើងអនុវត្តន៍ចលនាសមាជិកសម្ព័ន្ធនិងយុវជនដើម្បីព្យួរផែនទីវៀតណាម។ នេះជាការ ចលនាដើម្បីលើកកំពស់ស្មារតីស្នេហាជាតិរបស់យុវជន ហើយពីនោះរីកសាយភាយ ដល់សង្គមទាំងមូល។ ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាការខួប លើកទី ៥០ ទិវាឯកភាបប្រទេស យើងខ្ញុំសង្ឃឹមថា ជំនាន់យុវជនវៀតណាមនឹងលើកកំពស់ស្មារតីស្នេហា ជាតិនិងកាន់តែមានមោទនភាពចំពោះឯកភាពប្រទេសជាតិនិងបូរណភាព ទឹកដី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ