មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំកម្មវិធី “រួមដំណើរជាមួយកោះសមុទ្រ ស្រុកកំណើត”
|
មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំកម្មវិធី “រួមដំណើរជាមួយកោះសមុទ្រ ស្រុកកំណើត” |
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៦និងទី១៧ឧសភា នៅស្រុកកោះ Ly
Son ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) ក្រុមការងារនៃមជ្ឈឹមសម្ព័ន្ធសមា
គមនារី វៀតណាម និងសម្ព័ន្ធសមាគមនារីទីក្រុង Da Nang រួមជាមួយគណៈកម្មាធិ
ការប្រជាជន ខេត្ត Quang Ngai បានរៀបចំកម្មវិធី “រួមដំណើរជាមួយកោះសមុទ្រ
ស្រុកកំណើត”។ កម្មវិធីនេះបានប្រគល់ប្រាក់ចំនួន៥០លានដុងនិងអំណោយ៨០
ចំណែក សម្រាប់ សមាគមនារីក្នុងស្រុក ប្រគល់អាហារូបករណ៍រាប់សិបចំណែកឲ្យ
សិស្សានុសិស្ស ជាកូនអ្នកនេសាទដែលត្រូវស្លាប់នៅតំបន់សមុទ្រ Hoang Sa ជាដើម។
កម្មវិធី “រួមដំណើរជាមួយកោះសមុទ្រស្រុកកំណើត” ស្ថិតក្នុងបណ្តាសកម្ម
ភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ សំដៅ ចែក
រំលែកមនោសញ្ចេនារបស់ប្រជាពលរដ្ឋនៅដីគោកជាមួយនឹងកោះសមុទ្រ ឆ្ងាយដាច់
ស្រយាល់ ព្រមទាំងបង្កើនការគួបផ្សំយ៉ាងស្អិតរមួតរវាងសមាគមន៍នារី គ្រប់ជាន់ថ្នាក់
ជាមួយកងកម្លាំងប្រដាប់អាវុធផងដែរ៕