|
សន្និសីទកាសែតប្រកាសសំណង់សន្តុិសុខសង្គម |
(VOVworld)-ថ្លែងមតិនៅក្នុងពិធីប្រកាសនូវសំណង់សន្តិសុខសង្គមមួយចំនួនសំដៅ
អំណរសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសម្ព័ន្ធសមាគមយុវជនវៀត
ណាម (ថ្ងៃទី១៥តុលា) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២តុលានៅទីក្រុងហាណូយ
លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានសម្ព័ន្ធសមាគម
យុវជនវៀត ណាមបានឲ្យដឹងថា៖
“សំដៅអំណរខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសម្ព័ន្ធសមាគម មជ្ឈឹម
សម្ព័ន្ធសមាគមយុវជនវៀតណាម បន្តចលនានិងអំពាវនាវឲ្យបុគ្គលនិងអង្គការនានា
រៃអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភ និងរួមដំណើរជាមួយកម្មវិធីសន្តិសុខសង្គមរបស់
មជ្ឈឹមសម្ព័ន្ធយុវជន។ តាមគំរោង ក្នុងឆ្នាំ២០១៦នេះ នឹងកសាងបានអន្តេវាសិកដ្ឋាន
ចំនួន២០កន្លែងនិងសាលាចំនួន៦០កន្លែងសម្រាប់ប្អូនៗ”៕