មេដឹកនាំ G7 យល់ព្រមលើយន្តការ​ ជួយ​ឧបត្ថម្ភអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេ (G7) បានបើកកិច្ចប្រជុំតាមអ៊ីនធរណែត ដោយពិភាក្សាលើការសម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងនោះបានយល់ព្រមលើយន្តកាជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន។
មេដឹកនាំ G7 យល់ព្រមលើយន្តការ​ ជួយ​ឧបត្ថម្ភអ៊ុយក្រែន - ảnh 1អធិការបតីអាល្លឺម៉ង់ Olaf Scholz ចូលរួមកិច្ចប្រជុំតាមអនឡាញជាមួយមេដឹកនាំ G7 នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។ (រូបថត៖ BPA/Reuters)

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា គោលដៅនាបច្ចុប្បន្នគឺកសាងយន្តកានេះឱ្យបានឆាប់រហ័ស ដោយមានការចូលរួមពីអ៊ុយក្រែន អង្គការហិរញ្ញវត្ថុអន្តរជាតិ និងដៃគូផ្សេងទៀត។ ការកសាងប្រទេសអ៊ុយក្រែនឡើងវិញអាចប្រៀបប្រដូចនឹងផែនការ Marshall ដែលអាមេរិកបានស្នើរឡើង ក្នុងការកសាងទ្វីបអឺរ៉ុបឡើងវិញក្រោយសង្គ្រាមលោកលើក ទីពីរ។

សេចក្តីថ្លែងការណ៍រួមមួយនៅលើគេហទំព័ររបស់អាល្លឺម៉ង់ ដែលជាប្រធាន G7 បច្ចុប្បន្ន បានឲ្យដឹងថា៖ G7 នឹងគាំទ្រអ៊ុយក្រែនដើម្បីបំពេញតម្រូវការក្នុងរដូវរងារ បន្តជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែន ហើយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែធ្នូនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លើសពីនេះទៅទៀត មេដឹកនាំ G7 ក៏បានសន្យាថា នឹងបំពេញតម្រូវការរបស់អ៊ុយក្រែនអំពីការបង្កើនសមត្ថភាពយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ