មេដឹកនាំកំពូលអ៊ីរ៉ង់ច្រានចោលលទ្ធភាពចរចាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) -មេដឹកនាំខាងស្មារតីរូបនេះបានសង្កត់អន់ងថា "ប្រទេសសេរីនិងឆ្លាតវៃ នឹងមិនទទួលយកការចរចាក្រោមការដាកសម្ពាធឡើយ។ 
មេដឹកនាំកំពូលអ៊ីរ៉ង់ច្រានចោលលទ្ធភាពចរចាជាមួយសហរដ្ឋអាមេរិក - ảnh 1 មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei

អ៊ីរ៉ង់បានច្រានចោលគ្រប់ការចរចារជាមួយអាមេរិកស្ដីពីរាល់ការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអះអាងដូច្នេះ កាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅទីក្រុងតេអេរ៉ង់។ នៅទីនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានប្រកាសថា អ៊ីរ៉ង់មិនជឿទុកចិត្តលើអាមេរិកឡើយ។អ៊ីរ៉ង់នឹងមិនបន្តចរចាទៀតឡើយ ចាប់តាំងពីការចរចាក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) "។ មេដឹកនាំខាងស្មារតីរូបនេះបានសង្កត់ធ្ងន់ថា "ប្រទេសសេរីនិងឆ្លាតវៃ នឹងមិនទទួលយកការចរចាក្រោមការដាកសម្ពាធឡើយ។ លោក Khamenei បានអះអាងដូច្នេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវបើកកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ស្ដីពីកិច្ចព្រមព្រៀងក្លេអ៊ែរថ្មី បញ្ឈប់ការធ្វើតេស្តមីស៊ីលផ្លោង និងបន្ធូរបន្ថយឥទ្ធិពលរបស់ប្រទេសនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយអ៊ីរ៉ង់បានច្រានចោលសំណើរនេះរបស់ថ្នាក់ដឹកនាំអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ