មេដឹកនាំកំពូលអាស៊ីបូព៌ាចេញសេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារឡើងវិញប្រកបដោយចីរភាព

(VOVWORLD) - EAS លើកទឹកចិត្តប្រទេសសមាជិក ឆ្លៀតយកឱកាសនៃការស្ដារឡើងវិញ ដើម្បី សហប្រតិបត្តិការគ្នានិងជាមួយប្រទេសផ្សេងទៀតសំដៅទប់ទល់នឹងការប្រែប្រួល អាកាសធាតុ; ផ្លាស់ប្ដូរទស្សនៈអំពីយុទ្ធសាស្ត្រ គំរូនិងក្របខ័ណ្ឌសេដ្ឋកិច្ចពាក់ព័ន្ធដល់ កំណើនប្រកបដោយចីរភាព ក្នុងនោះមានសេដ្ឋកិច្ចអេកូឡូស៊ី សេដ្ឋកិច្ចវិលជុំនិង សេដ្ឋកិច្ចបៃតង។

មេដឹកនាំកំពូលអាស៊ីបូព៌ាចេញសេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារឡើងវិញប្រកបដោយចីរភាព - ảnh 1លោកនាយករដ្ឋមន្រ្តី Ismail Sabri Yaakob និងគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ីចូលរួមកិច្ចប្រជុំ EAS លើកទី១៦។ (រូបថត៖ VNA)
នៅថ្ងៃទី២៧ ខែតុលា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៦ បានចេញ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារឡើងវិញប្រកបដោយចីរភាព ក្នុងនោះប្ដេជ្ញាចិត្តឆ្លើយ តបនឹងផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩ តាមរយៈកិច្ចខិតខំប្រឹងប្រែង ចើកចំហ សមាហរណកម្ម មិនរើសអើង និងប្រកបដោយតម្លាភាព លើកត្រដែតពហុ ភាគីនិយម ហើយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីពាក់ព័ន្ធនានា។
EAS លើកទឹកចិត្តប្រទេសសមាជិក ឆ្លៀតយកឱកាសនៃការស្ដារឡើងវិញ ដើម្បី សហប្រតិបត្តិការគ្នានិងជាមួយប្រទេសផ្សេងទៀតសំដៅទប់ទល់នឹងការប្រែប្រួល អាកាសធាតុ; ផ្លាស់ប្ដូរទស្សនៈអំពីយុទ្ធសាស្ត្រ គំរូនិងក្របខ័ណ្ឌសេដ្ឋកិច្ចពាក់ព័ន្ធដល់ កំណើនប្រកបដោយចីរភាព ក្នុងនោះមានសេដ្ឋកិច្ចអេកូឡូស៊ី សេដ្ឋកិច្ចវិលជុំនិង សេដ្ឋកិច្ចបៃតង។
EAS ប្រកាសថា គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដាក់ឲ្យ ដំណើរការក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) និងផែនការ អនុវត្ត; គាំទ្រអាស៊ានឲ្យជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដៃគូ សន្ទនា តាមរយៈរចនាសម្ព័ន្ធតំបន់ដោយយកអាស៊ានជាមជ្ឈភាព។
EAS ប្ដេជ្ញាចិត្តបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតម្លៃសមរម្យ គួរឲ្យជឿទុកចិត្ត ប្រកបដោយចីរភាព ទំនើប ហើយបង្កើនកិច្ចសហប្រតិបត្តិការអំពី ទម្រង់បញ្ចេញចោលសំណល់តិច ការច្នៃប្រឌិតថ្មីៗ ក៏ដូចជាអំពីបច្ចេកវិទ្យាថាមពល ស្អាត ប្រកបដោយប្រសិទ្ធភាពនិងកកើតឡើងវិញ សំដៅសម្រេចបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពលេខ៧ សមស្របនឹងគោលដៅនានានៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ