មេដឹកនាំកូរ៉េខាងជើង Kim Jong-un អំពាវនាវឲ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអមិត្ត

(VOVWORLD) - នៅថ្ងៃទី ៩ ខែមករា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានដកស្រង់សម្តីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអមិត្តដើម្បីកែលំអទំនាក់ទំនងទ្វេភាគី។ 

ថ្លែងនៅក្នុងមហាសន្និបាតលើកទី ៨ នៃគណបក្សពលករកូរ៉េខាងជើង លោក Kim Jong-un បានវាយតម្លៃថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងព្យុងយ៉ាងនឹងមិនផ្លាស់ប្តូរ ដោយមិនអើពើពិឥស្សរៈជនណាដែលកាន់តំណែងប្រធានាធិបតីអាមេរិកនោះឡើយ។ លើសពីនេះទៅទៀត មេដឹកនាំរូបនេះក៏បានប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរដើម្បីភាពស្លាប់រស់របស់កូរ៉េខាងជើង។ ស្តីពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង លោក Kim Jong-un បានបញ្ជាក់ថា កូរ៉េខាងជើងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

ទាក់ទងនឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង លោក Kim Jong-un នៅតែបើកចំហចំពោះលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនេះ ព្រមទាំងសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងភាគីទាំងពីរអាចវិលត្រឡប់មកដូចកាលពី ៣ ឆ្នាំមុន ខណៈដែលបរិយាកាសសន្តិភាពត្រូវបានបង្កើតឡើង “គ្រប់ពេលវេលា” ទាំងអស់  ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះគឺអាស្រ័យលើអាកប្បកិរិយារបស់កូរ៉េខាងត្បូង” តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ