មេដឹកនាំកូរ៉េខាងជើងរិះគន់ដល់បទដាក់ទណ្ឌកម្ម

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) នាថ្ងៃទី១៧ ខែសីហា បានផ្សាយព័ត៌មានឲ្យដឹងថា មេដឹកនាំប្រទេសនេះលោក Kim Jong-un បាន រិះគន់យ៉ាងខ្លាំងក្លាចំពោះបទដាក់ទណ្ឌកម្មនានាដែលកម្លាំងអមិត្តអនុវត្តន៍តម្រង់ទៅលើប្រទេសនេះ។

 តាម KCNA ឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយក្រុមកម្មករ សំណង់នាពេលទៅត្រួតពិនិត្យសំណង់ស្ថាបនាមណ្ឌលទេសចរណ៍រមណីយដ្ឋានឆ្នេរសមុទ្រ Wonsan-Kalma នៅទីក្រុង Wonsan ភាគខាងកើតកូរ៉េខាងជើងនោះ លោក Kim Jong-un បានចោទប្រកាន់កម្លាំងអមិត្តនានាពីការសង្កត់ទៅលើកូរ៉េខាងជើងតាម រយៈការដាក់ទណ្ឌកម្មនិងហ៊ុំព័ទ្ធ។ លោករូបនេះសង្កត់ធ្ងន់ថា គម្រោងការណ៍ ទេសចរណ៍ Wonsan-Kalma ដោយទ្រង់ទ្រាយធំនោះ គឺការតបតវិញយ៉ាងខ្លាំង ក្លាទៅនឹងបទដាក់ទណ្ឌកម្មខាងលើ ហើយការសម្រេចគម្រោងការណ៍នេះក្នុង ដំណាក់កាលលំបាកនេះ នឹងសរឲ្យឃើញនូវកម្លាំងសាមគ្គីភាពរបស់បក្សពលករ កូរ៉េខាងជើង ក៏ដូចជារបស់កងទ័ពនិងប្រជាជនកូរ៉េខាងជើងផងដែរ។ សេចក្ដីប្រកាសរបស់មេដឹកនាំលោក Kim Jong-un ត្រូវបានធ្វើឡើងក្នុង បរិបទដែលអាមេរិកកំពុងបង្កើនសម្ពាធទៅលើកូរ៉េខាងជើងក្នុងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ