|
ផ្សែងហើរឡើងក្រោយពីការវាយប្រហារតាមជើងអាកាសកើតមានឡើងនៅក្រុង Sanaa ប្រទេសយេម៉ែន នាថ្ងៃទី២៥ កញ្ញា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៥ កញ្ញា ក្រុមឧទ្ទាមអ៊ីស្លាម Houthi នៅយេម៉ែនបានលើក
សំណើរអំពីបទឈប់បាញ់មួយនៅព្រំដែនប្រទេសនេះជាប់ជាមួយអារ៉ាប់ប៊ីសា
អូឌីត។សំណើរពោលខាងលើត្រូវបាននាំចេញដោយប្រធានក្រុមប្រឹក្សានយោបាយ
កំពូលរបស់ក្រុមឧទ្ទាម Houthi លោក Salah Al Sammad ក្នុងកាលៈទេសៈ ដែលការ
ប៉ះទង្គិចគ្នាបន្តកើនឡើងក្រោយពីពេលដែលជំនួបចរចារសន្តិភាព សម្របសម្រួល
ដោយអ.ស.បត្រូវផ្អាកកាលពីខែមុន។លោក Salah Al Sammad ក៏បានដាស់តឿនឲ្យ
អ.ស.បនិងប្រទេសផ្សេងៗទៀតដាក់សម្ពាធទៅលើរដ្ឋ អំណាចអារ៉ាប់ប៊ីសាអូឌីត
ដើម្បីព្រមទទួលសំណើរពោលខាងលើ៕