មេដឹកនាំចារកិច្ចយោធាអាស៊ានបានប្តេជ្ញាបន្តពង្រឹងតួនាទីមជ្ឈភាពក្នុងតំបន់
(VOVWORLD) - កិច្ចប្រជុំប្រមុខចារកិច្ចមយោធាអាស៊ានលើកទី១៩ (AMIM-19) បានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនានៅកម្ពុជា។ កិច្ចប្រជុំបានផ្តោតលើបញ្ហាសន្តិសុខក្នុងតំបន់ ការអភិវឌ្ឍន៍ថ្មី ការប្រកួតប្រជែងសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ជាពិសេសបញ្ហាភេរវកម្ម និងបញ្ហាកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចសង្គម។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិកម្ពុជាអញ្ជើញធ្វើជាអធិបតីសន្និសីទ។ (ប្រភព៖ khmertimeskh) |
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញបន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំចារកិច្ចមយោធានៃបណ្តាប្រទេសសមាជិកអាស៊ានបានសង្កត់ធ្ងន់លើការប្តេជ្ញា លើកកម្ពស់និងពង្រឹងកិច្ចសហប្រតិបត្តិការ បន្តចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយបញ្ហាគំរាមកំហែងសន្តិសុខ ដើម្បីរក្សាសហគមន៍ចារកិច្ចមយោធាអាស៊ានដ៏រឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ កម្ពុជាបានប្រគល់មុខតំណែងជាប្រធានប្ដូរវេននៃ AMIM-២០ ឆ្នាំ ២០២៣ ដល់ប្រទេសឥណ្ឌូនេស៊ី៕