មេដឹកនាំនៃប្រទេសជាច្រើនបញ្ជាក់ថានឹងចូលរួមកិច្ចប្រជុំកំពូល APEC ២០២២

(VOVWORLD) - សប្តាហ៍កិច្ចប្រជុំកំពូល APEC រួមទាំងកិច្ចប្រជុំមេដឹកនាំ APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទ ជាតិ Queen Sirikit ក្នុងរាជធានីបាងកក ដោយប្រធានបទ “បើកចំហ - តភ្ជាប់ - តុល្យយភាព”។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha កាលពីថ្ងៃទី ៣១ ខែតុលាបាន ឲ្យដឹងថា មេដឹកនាំខឿនសេដ្ឋកិច្ចចំនួន ១៨ ដែលជាសមាជិកវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ទី១៩ ខែវិច្ឆិកានៅទីក្រុងបាងកក។ លោក នាយករដ្ឋមន្ត្រី Prayut ក៏បាននិយាយផងដែរថា ប្រទេសចំនួន ៤ នឹងបញ្ជូនអ្នក តំណាងទៅចូលរួមកិច្ចប្រជុំ ហើយប្រទេសមួយមិនទាន់បញ្ជាក់ពីការចូលរួមនៅ ឡើយ។ ក្រៅពីនោះ មេដឹកនាំនៃប្រទេសចំនួនបីផ្សេងទៀត បានទទួលយកការ អញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងឋានៈជា "ភ្ញៀវកិត្តិយសពិសេស" របស់រាជរដ្ឋា ភិបាលថៃផងដែរ។
សូមគូសបញ្ជាក់ថា សប្តាហ៍កិច្ចប្រជុំកំពូល APEC រួមទាំងកិច្ចប្រជុំមេដឹកនាំ APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទ ជាតិ Queen Sirikit ក្នុងរាជធានីបាងកក ដោយប្រធានបទ “បើកចំហ - តភ្ជាប់ - តុល្យយភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ