មេដឹកនាំបក្សប្រឆាំងនិងប្រធានរដ្ឋសភាម៉ីយ៉ានម៉ាយកចិត្តទុកដាក់ការសម្របសម្រួលជាតិ

(VOVworld)-នាថ្ងៃទី១៩វិច្ឆិកា មេដឹកនាំ គណៈបក្ស​សម្ព័ន្ធជាតិ​សម្រាប់​លទ្ធិ​ប្រជាធិប
តេយ្យ (NLD)នៅម៉ីយ៉ានម៉ា លោកស្រី Aung San Suu Kyi និងប្រធាន រដ្ឋសភា U Shwe
Mann បានចេញសេចក្តីថ្លែងការណ៍រួម បន្ទាប់ ពីកិច្ចចរចាសម្ងាត់មួយនៅរដ្ឋធានី Nay
Pyi Taw តាមនោះ ភាគីទាំងពីរបានឯក ភាពគ្នាថា នឹងផ្តោតការយកចិត្តទុកដាក់ទៅ
លើការសម្របសម្រួលនិងផ្សះផ្សា ជាតិ ក្នុងការបង្កើតរដ្ឋសភាថ្មីនៅប្រទេសនេះ។ នេះជាជំនួបសន្ទនាដើមដំបូង រវាង លោកស្រី Aung San Suu Kyi និង​លោក U Shwe
Mann ដែលត្រូវដំណើរ ការតាមសំណើររបស់ លោកស្រី Aung San Suu Kyi  បន្ទាប់ពី
NLD ដណ្តើម បានជ័យជម្នះក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨វិច្ឆិកាកន្លងទៅ។ សេច
ក្តីថ្លែង ការណ៍ក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពអនុវត្តល្អនូវបំណងប្រាថ្នា
របស់ប្រជាជន ដែលបានសម្តែងតាមរយៈការបោះឆ្នោតមុននេះ សំដៅលើក កំពស់
តួនាទីរបស់ប្រទេសជាតិ ក៏ដូចជានាំមកនូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋម៉ីយ៉ានម៉ា
ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ