មេដឹកនាំបណ្តាប្រទេសនឹងមិនធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមសម័យប្រជុំកំពូលជាប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ឡើយ
(VOVWORLD) - នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ ឆ្នាំមកអង្គការសហប្រជាជាតិ មេដឹកនាំពិភពលោកនឹងមិនធ្វើដំណើរទៅកាន់ទីក្រុង ញូវយ៉កដើម្បីចូលរួមកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់មហាសន្ និបាតអង្គការសហប្រជាជាតិលើកទី ៧៥ នៅចុងខែកញ្ញាខាងមុខនេះទេដោយសារជំងឺរាតត្បាត សកល Covid-19។
ទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថត៖ UN) |
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Tijjani Muhammad-Bande បានឲ្យដឹងថានេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ របស់នៃអង្គការសហប្រជាជាតិ មេដឹកនាំពិភពលោកនឹងមិនធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ នៅចុងខែកញ្ញាខាងមុខនេះទេដោយសារជំងឺរាតត្បាតសកល Covid-19។
ទាក់ទងនឹងពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ លោក Tijjani Muhammad-Bande បានមានប្រសាសន៍ថា “មិនចាត់ទុកថាពិធីរំលឹកខួបអនុស្សាវរីយ៍ប្រព្រឹត្តទៅក្នុងមួយពព្រិចភ្នែកនោះទេ ហើយពិធីនេះនឹងបន្តប្រព្រឹត្តទៅពេញមួយឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ ដែលជាទិវាគូសសញ្ញាពីគម្រប់ខួប ៧៥ នៃការចុះហត្ថលេខាលើធម្មនុញ្ញ អ.ស.បនៅទីក្រុង San Francisco សហរដ្ឋអាមេរិក»។ លើសពីនេះទៀត មានសេចក្តីថ្លែងការណ៍នយោបាយមួយស្តីពីការកត់សញ្ញាគម្រប់ខួប ៧៥ ឆ្នាំ របស់ អ. ស.ប ក៏កំពុងស្ថិតក្នុងការចរចាផងដែរ៕