មេដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរទិវាបុណ្យជាតិលើកទី៧៧របស់វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២) ថ្នាក់ដឹកនាំបក្ស ប្រទេស និងអង្គការអន្តរជាតិនានាបានផ្ញើសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម។

មេដឹកនាំប្រទេសនានាផ្ញើសារទូរលេខនិងលិខិតអបអរសាទរទិវាបុណ្យជាតិលើកទី៧៧របស់វៀតណាម - ảnh 1ពិធីគោរពទង់ជាតិត្រូវបានរៀបចំឡើងនៅទីលាន Ba Dinh ទីក្រុងហាណូយ។
(រូបថត៖ Minh Duc/VNA)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ដោយវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ព្រមទាំងជឿជាក់ថា វៀតណាមនឹងបន្តរួមដៃជាមួយអង្គការសហប្រជាជាតិ ដើម្បីជំនះពុះពារលើបញ្ហាប្រឈមនានា ដើម្បីកសាងពិភពលោកឲ្យកាន់តែល្អប្រសើរ សមភាព និងសន្តិភាពផងដែរ។

ក្នុងសារទូរលេខអបអរសាទរដែលបានផ្ញើរចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រជាជន
វៀតណាម ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានវាយតម្លៃថា ប្រទេសទាំងពីរសម្រេចបានវឌ្ឍនភាពដ៏ធំធេងដោយឈរលើមូលដ្ឋាននៃការគោរព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ព្រមទាំងបញ្ជាក់សារជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព។

ក្នុងឱកាសនេះដែរ ព្រះចៅអធិរាជ Naruhito នៃប្រទេសជប៉ុន ព្រះមហាក្សត្រីយានី Elizabeth II នៃចក្រភពអង់គ្លេស ព្រះមហាក្សត្រ Felipe នៃព្រះរាជាណាចក្រអេស្ប៉ាញ់ ព្រះមហាក្សត្រ Willem-Alexander នៃប្រទេសហូឡង់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Frank -Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី លោក Sergio Mattarella អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងប្រមុខរដ្ឋជាច្រើនលើពិភពលោក បានផ្ញើសារទូរលេខអបអរសាទរជូនប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ