មេដឹកនាំប៉ាឡេស្ទីន អេហ្ស៊ីប ហ្ស៊កដានី អំពាវនាវឱ្យការពារសិទ្ធិ​ស្រប់​ច្បាប់​​ របស់ប្រជា​​ជន​​ប៉ាឡេស្ទីន

(VOVWORLD) - នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី១៧ ខែមករា នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi និងព្រះមហាក្សត្រហ្សកដានី Abdullah II បានពិភាក្សាអំពីបញ្ហាប៉ាឡេស្ទីន ក៏ដូចជាស្ថានភាពក្នុងតំបន់ និងពិភពលោកនាពេលថ្មីៗនេះ។
មេដឹកនាំប៉ាឡេស្ទីន អេហ្ស៊ីប ហ្ស៊កដានី អំពាវនាវឱ្យការពារសិទ្ធិ​ស្រប់​ច្បាប់​​ របស់ប្រជា​​ជន​​ប៉ាឡេស្ទីន - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas។ (រូបថត៖ AFP/TTXVN)

តាមនោះ មេដឹកនាំទាំងបីរូបបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវការពារសិទ្ធិស្របច្បាប់របស់ជនប៉ាឡេស្ទីន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបានសន្តិភាពដោយឈរលើមូលដ្ឋាននៃដំណោះស្រាយ “រដ្ឋពីរ”។ លោកប្រធានាធិបតី Sisi និងព្រះមហាក្សត្រ Abdullah បានអះអាងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Abbas ក្នុងស្ថានភាពដ៏រសើបនាពេលបច្ចុប្បន្ន នៅពេលដែលបុព្វហេតុរបស់ជនប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងក្នុងតំបន់ និងអន្តរជាតិ ។ មេដឹកនាំទាំងបីរូបក៏បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវការពារប្រជាជនប៉ាឡេស្ទីន និងសិទ្ធិស្របច្បាប់របស់ពួកគេ ដាស់តឿនឱ្យសហគមន៍អន្តរជាតិរួមគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយសំដៅចាប់ផ្តើមការចរចាឡើងវិញប្រកបដោយភាពតឹងរ៉ឹង និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន។

មេដឹកនាំទាំងបីបានឯកភាពបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃរូបមន្តត្រីភាគីនៅគ្រប់កម្រិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ