មេដឹកនាំប៉ាឡេស្ទីនសង្កត់ធ្ងន់លើឯកភាពនិងបូរណភាពដែនដី

(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នាថ្ងៃទី ៤ ខែមិថុនាបាន បញ្ជាក់ថា សាមគ្គីភាពរបស់ប្រជាជនប៉ាឡេស្ទីននិងបូរណភាពដែនដីប៉ាឡេស្ទីនគឺជាអាទិភាពរបស់មេដឹកនាំប៉ាឡេស្ទីន។
មេដឹកនាំប៉ាឡេស្ទីនសង្កត់ធ្ងន់លើឯកភាពនិងបូរណភាពដែនដី - ảnh 1 ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (រូបថត៖ TTXVN)

ក្នុងសារលិខិត ដែលផ្ញើជូនក្រុមសន្តិភាពអារ៉ាប់នោះ លោក Mahmoud Abbas បានចាត់ទុកថា ការផ្សះផ្សាររវាងចលនា Fatah និង Hamas ត្រូវផ្អែកលើស្តង់ដាររបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) ។ ប្រធានាធិបតីលោក Mahmoud Abbas បានសង្កត់ធ្ងន់ថា "យើងខ្ញុំបានពឹងផ្អែកលើការគាំទ្ររបស់ប្រជាជនអារ៉ាប់ចំពោះ គោលជំហរឹងមាំរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការ ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល" ។

ប្រធានាធិបតី លោក Mahmoud Abbas បានសរសេរសារលិខិតនេះ ដើម្បីឆ្លើយតបនឹងសារលិខិតរបស់ក្រុមសន្តិភាពអារ៉ាប់ ដោយបានអំពាវនាវឱ្យមានទស្សនៈឯកភាពគ្នា របស់ពិភពអារ៉ាប់ដើម្បី ទប់ទល់នឹងផែនការដាក់បញ្ជូលទឹកដីរបស់អ៊ីស្រាអែល ជាពិសេសគឺក្រោយពេលប៉ាឡេស្ទីនបានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា ក្រុមសន្តិភាពអារ៉ាប់គឺជាអង្គការស្រាវជ្រាវឯករាជ្យមួយដែលបង្កើតឡើងដោយអតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្ដាប្រជាជាតិអារ៉ាប់ ក៏ដូចជាឥស្សរជនដែលមានឥទ្ធិពលនៅក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ