មេដឹកនាំភាគីប្រឆាំងនៅស៊ីរីបដិសេធការផ្តើមគំនិតជួបចរចារសន្តិភាពរបស់រុស្ស៊ី


មេដឹកនាំភាគីប្រឆាំងនៅស៊ីរីបដិសេធការផ្តើមគំនិតជួបចរចារសន្តិភាពរបស់រុស្ស៊ី - ảnh 1
មេដឹកនាំភាគីប្រឆាំងនៅស៊ីរីបដិសេធការផ្តើមគំនិតជួបចរចារសន្តិភាពរបស់រុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ មករា ប្រធានថ្មីរបស់សម្ព័ន្ធភាពជាតិប្រឆាំងស៊ីរី (SNC)
លោក Khaled Khoja បានបដិសេធចូលរួមក្នុងការជួបសន្ទនាដែលបានរៀបចំឡើង តាមសំណើររបស់រុស្ស៊ីសំដៅបញ្ចប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ​ ដោយសារ
ចាត់ទុកថា៖ សំណើររបស់រុស្ស៊ីមិនអាចអនុវត្តបានឡើយ។ ដោយហេតុនេះ កំលាំង
ប្រឆាំងនឹងមិនចូលរួមការចរចារដល់ពេលណេរដ្ឋអំណាច Damascus ព្រមព្រៀង
ចូលរួមការជួបសន្ទនាសំដៅទទួលបានកិច្ចព្រមព្រៀងផ្ទេប្តូរសិទ្ធិអំណាចនិងបង្កើត
រដ្ឋាភិបាលក្នុងអន្តរកាល។ មុននោះ រុស្ស៊ីបានអញ្ចើញសមាជិកនៃភាគីប្រឆាំងចំនួន
២៨ រូបនិងសមាជិក របស់  SNC  ដែលកំពុងភៀសខ្លួននៅទួរគីចូលរួមការចរចារ
នាចុងខែ មករា ឆ្នាំ ២០១៥ នៅទីក្រុងម៉ូស្គូរក្នុងបំណងចាប់ផ្តើមបណ្ដាការចរចារ
សន្តិភាពបញ្ចប់ជំលោះនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ