មេដឹកនាំរុស្ស៊ី - ចិនគាំទ្រគ្នាទៅវិញទៅមក ប្រឆាំងជំទាស់ការជ្រៀតជ្រែកពីខាងក្រៅ
(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា ប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក V. Putin ។
មេដឹកនាំរុស្ស៊ី - ចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ |
ភាគីទាំងពីរបានបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ដែលក្នុងនោះមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅរុស្ស៊ី និងច្បាប់សន្តិសុខជាតិនៅហុងកុងរបស់ចិន។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Xi Jinping បានអះអាងថា “ មុនក៏ដូចជាក្រោយ” លោកគាំទ្រមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងស្ថានភាពក្នុងប្រទេសរបស់រុស្ស៊ី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីការគាំទ្ររបស់ប្រជាជនរុស្ស៊ីចំពោះរដ្ឋាភិបាលនៃប្រទេសនេះ ហើយទទួលស្គាល់ទស្សនៈគ្រប់គ្រងជាតិរបស់រុស្ស៊ី។
រីឯខ្លួនវិញ លោក Putin បានអះអាងថា“ ទំនាក់ទំនងរុស្ស៊ី - ចិនកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ” ព្រមទាំងសង្កត់ធ្ងន់លើការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារសន្តិសុខជាតិនៅហុងកុង ហើយប្រឆាំងជំទាស់សកម្មភាពបង្ករឿងហេតុ សំដៅបំផ្លិច បំផ្លាញអធិបតេយ្យភាពរបស់ចិន៕