មេដឹកនាំរុស្ស៊ី បារាំងនិង អាល្លឺម៉ង់​ធ្វើការសន្ទនា​តាមទូរស័ព្ទ​ស្ដីពី​ស្ថានភាព​នៅស៊ីរី

(VOVWORLD) - យោងតាមខុទ្ទកាល័យ អធិការបតីអាល្លឺម៉ង់ បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកស្រី Merkel និង លោក Macron បានសម្តែងការព្រួយបារម្ភចំពោះគ្រោះមហន្តរាយមនុស្សធម៌ សម្រាប់ប្រជាជននៅខេត្ត Idlib ដែលជាកំពែងចុងក្រោយរបស់ ក្រុមឧទ្ទាមស៊ីរី។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញនូវបំណងចង់ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដើម្បីដោះស្រាយវិបត្តិនៅស៊ីរី។ មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងបារាំងបានលើកមតិនេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ២០ ខែកុម្ភៈ។

មេដឹកនាំរុស្ស៊ី បារាំងនិង អាល្លឺម៉ង់​ធ្វើការសន្ទនា​តាមទូរស័ព្ទ​ស្ដីពី​ស្ថានភាព​នៅស៊ីរី - ảnh 1 មេដឹកនាំរុស្ស៊ី បារាំង អាល្លឺម៉ង់ បារាំង (រូបថត៖ TTXVN)

យោងតាមខុទ្ទកាល័យ អធិការបតីអាល្លឺម៉ង់ បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកស្រី Merkel និង លោក Macron បានសម្តែងការព្រួយបារម្ភចំពោះគ្រោះមហន្តរាយមនុស្សធម៌ សម្រាប់ប្រជាជននៅខេត្ត Idlib ដែលជាកំពែងចុងក្រោយរបស់ ក្រុមឧទ្ទាមស៊ីរី។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធនិងបើកច្រករបៀងមនុស្សធម៌ សម្រាប់ប្រជាជនដែលជួបការលំបាក។ អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងបានសម្តែងការត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី និងតួកគីសំដៅរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ