មេដឹកនាំរុស្ស៊ីនិងចិនគ្រោងនឹងជួបសន្ទនា
(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping នឹងជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ AP) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ភាគីទាំងពីរនឹងប្រកាសព័ត៌មានលម្អិតនៅពេលវេលាសមស្រប។
នៅក្នុងខែកុម្ភៈឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ីលោក Putin បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងបានជួបពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping។ មេដឹកនាំទាំងពីរនៃប្រទេសរុស្ស៊ី និងចិន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេស-យោធា ក៏ដូចជាសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។ កាលពីសប្តាហ៍មុន ប្រធានរដ្ឋចិនលោក Xi Jinping បានទទួលជួបអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ មេដឹកនាំចិនបានសម្តែងក្តីសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន រក្សាការអត់ធ្មត់ និងដោះស្រាយការព្រួយបារម្ភសន្តិសុខដោយវិធានការនយោបាយ៕