មេដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការពិភាក្សាលើបញ្ហាជាច្រើនក្នុងរបៀបវារៈរវាងប្រទេសទាំងពីរ

(VOVWORLD) - នាយប់ថ្ងៃទី៧ ខែធ្នូ វិមានក្រឹមឡាំងនិងសេតវិមាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺរណែត រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Joe Biden ដោយបានឲ្យដឹងថា មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាលើបញ្ហាជាច្រើននៅក្នុងរបៀបវារៈរវាងប្រទេសទាំងពីរ។

មេដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការពិភាក្សាលើបញ្ហាជាច្រើនក្នុងរបៀបវារៈរវាងប្រទេសទាំងពីរ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ស្ដាំ) បើកកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden (ឆ្វេង នៅលើអេក្រង់) ក្នុងក្រុងម៉ូស្គូ ថ្ងៃទី ៧ ខែធ្នូ (រូបថត៖ AFP/TTXVN)

យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក V.Putin និងលោកប្រធានា ធិបតីអាមេរិក J.Biden បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ រួមមានការរឹតត្បិតការងាររបស់អ្នកការទូត ក៏ដូចជាបញ្ហាក្តៅគគុកដែលភាគីទាំងពីរយកចិត្តទុកដាក់ទៅវិញទៅមក ក្នុងនោះប្រធានបទលេចធ្លោគឺស្ថានភាពនៅអ៊ុយក្រែន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីខែមិថុនាឆ្នាំ ២០២១ នេះ កិច្ចសន្ទនាស្តីពីសន្តិសុខបណ្តាញអ៊ិនធឺណែតនិងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ វិមានក្រឹមឡាំងបានវាយតម្លៃកិច្ចប្រជុំកំពូលនេះថា បានប្រព្រឹត្តិទៅដោយមានភាព “ស្មោះត្រង់និងវិជ្ជាជីវៈ" ដែលក្នុងនោះលោកPutin បានស្នើទៅកាន់លោក Biden ថា ទាំងរុស្ស៊ីនិងអាមេរិកនឹងលុបចោលការរឹតបន្តឹង"ទាំងអស់" លើស្ថាប័នតំណាងការទូតរបស់គ្នានៅប្រទេសនីមួយៗ។

នៅពេលជាមួយគ្នានោះ សេចក្តីប្រកាសព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា ប្រធានាធិប តីអាមេរិកលោក Joe Biden បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប ចំពោះបញ្ហានៅអ៊ុយក្រែន ដោយបញ្ជាក់ថា អាមេរិកនិងសម្ព័ន្ធមិត្តនឹងមានវិធានការសេដ្ឋកិច្ចនិងខ្លាំងក្លាផ្សេងទៀត ក្នុងករណីមានការកើនឡើងផ្នែកយោធា។ លោក Biden បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយអំពាវនាវឱ្យបន្ធូរបន្ថយការកើនឡើងភាពតានតឹង ហើយបានសង្កត់ធ្ងន់លើវិធានការការទូត។ យោងតាមសេតវិមាន មេដឹកនាំទាំងពីរ បានប្រគល់ភារកិច្ចឱ្យក្រុមការងារនៃប្រទេសទាំងពីរបន្តការងារ ហើយអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសន្ទនារវាងអាមេរិកនិងរុស្ស៊ី ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ កិច្ចសន្ទនាដាច់ដោយឡែកមួយស្តីពីកម្មវិធីចាប់ជំរិត (Ransomware) ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នាលើបញ្ហាក្នុងតំបន់ដូចជានៅអ៊ីរ៉ង់ជាដើម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ