មេដឹកនាំរុស្ស៊ី-បារាំងធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន
(VOVWORLD) - យោងតាមវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ី "ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន" ដើម្បីបញ្ជៀសបង្កឡើងការស្លាប់និង រងរបួសដល់ជនស៊ីវិលនៅអ៊ុយក្រែន រួមទាំងការបើកច្រករបៀងមនុស្សធម៌សម្រាប់ការ ជម្លៀសដោយសុវត្ថិភាព។
ប្រជាពលរដ្ឋជម្លៀសចេញពីទីក្រុង Irpin ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៥ ខែមីនា។
(រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានា ធិបតីបារាំង លោក Emmanuel Macron បានធ្វើការសន្ទនាការងារតាមមទូរស័ព្ទរយៈ ពេលប្រហែល ១០ នាទី។ យោងតាមវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ី "ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន" ដើម្បីបញ្ជៀសបង្កឡើងការស្លាប់និងរងរបួសដល់ជនស៊ីវិលនៅអ៊ុយក្រែន រួមទាំងការបើកច្រករបៀងមនុស្សធម៌សម្រាប់ការ ជម្លៀសដោយសុវត្ថិភាព។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីដំណើរការចរចាសន្តិភាព បច្ចុប្បន្នរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
កាលពីថ្ងៃទី ១៩ ខែមីនា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោក ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា នេះគឺជាពេលវេលាសម្រាប់ភាគី ទាំងពីរធ្វើការចរចាដោយមានអត្ថន័យអំពីសន្តិភាពនិងសន្តិសុខ៕