មេដឹកនាំអន្តរជាតិនិងប្រជាជនជប៉ុនជាច្រើនគោរពវិញ្ញាណក្ខន្តលោក Abe Shinzo
(VOVWORLD) - យោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា មានសាររំលែកទុក្ខចំនួនជាង ១៧០០ របស់ប្រទេស ដែនដី និងអង្គការអន្តរជាតិចំនួន ២៥៩ ត្រូវបានផ្ញើជូនដ្ឋាភិបាលនិងប្រជាជននៃប្រទេសនេះ ដើម្បីសម្តែងការសោកស្តាយនិងគោរពវិញ្ញាណក្ខន្តអតីតនាយករដ្ឋមន្រ្តី លោក Abe Shinzo។
ប្រជាជនជប៉ុនគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo។ (រូបថត៖ TTXVN) |
ក្រៅពីសាររំលែកទុក្ខនោះ នាថ្ងៃទី១២ខែកក្កដា មេដឹកនាំ មន្ត្រីជាតិ និងតំបន់ដែនដីមួយចំនួន ក៏បានមកកាន់ជប៉ុន ដើម្បីចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពលោក Abe ឬបានហៅទូរស័ព្ទរំលែកទុក្ខជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ផងដែរ។
តាមរយៈការហៅទូរស័ព្ទ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Abe ជាមេដឹកនាំដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍទំនាក់ទំនងជប៉ុន-បារាំង។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ហើយបានឲ្យដឹងថា ប្រទេសនេះនឹងប្រកាន់ខ្ជាប់រួមជាមួយជប៉ុន ដើម្បីជំរុញតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ តាមបំណងប្រាថ្នារបស់លោក Abe ។
នារសៀលថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងតូក្យូ ប្រជាជនជប៉ុនជាច្រើនអ្នកបានឈរនៅតាមដងផ្លូវទាំងសងខាងដែលយានយន្តដឹកមឈូសរបស់លោកអតីតនាយករដ្ឋមន្ត្រី Abe បានឆ្លងកាត់ ដើម្បីជូនដំណើរលោក ទៅកាន់ទីកន្លែងសម្រាកចុងក្រោយបង្អស់៕