មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជួប​ពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានសហការគ្នាយ៉ាងជិតស្និទ្ធជាងពេល ណាៗទាំងអស់លើបញ្ហកូរ៉េខាងជើង។
មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជួប​ពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង - ảnh 1កិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង  ថ្ងៃទី១៣ ខែវិច្ឆិកា។ (រូបថត៖ AFP/Jiji)

ថ្លែងមតិនៅទីក្រុងភ្នំពេញ កម្ពុជា បន្ទាប់ពីកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកប្រធានាធិបតី Joe Biden មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល គឺជា “សម្ព័ន្ធមិត្តដ៏មានសារៈសំខាន់ណាស់” ដែលចែករំលែកការព្រួយបារម្ភអំពីបញ្ហាមីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិក Joe Biden បានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងលទ្ធភាពនៃ "ការប្រុងជើងការបើកទូលាយ" ដើម្បីការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានបំណងចង់ប្រទេសទាំងបី ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ។ មេដឹកនាំនៃប្រទេសទាំងបីក៏បានអំពាវនាវឱ្យកូរ៉េខាងជើងគោរពតាមកាតព្វកិច្ច និងការប្តេជ្ញារបស់ខ្លួនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ