មេដឹកនាំអាល្លឺម៉ង់ និងបារាំងគាំទ្រសហភាពអឺរ៉ុបក្នុងការរក្សាការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន
(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានសន្យាជំរុញវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុរយៈពេលវែងសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ដែលបានប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ រួមទាំងការពិភាក្សាអំពីបញ្ហាថវិកាផងដែរ។
ប្រជាជនអ៊ុយក្រែនបានជម្លៀសចេញពីទីក្រុង Mariupol ទៅកាន់ទីក្រុង Zaporizhzhia នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN |
ថ្លែងនៅចំពោះមុខសភាអាល្លឺម៉ង់ លោក Scholz បានបញ្ជាក់ថា លោកនឹងគាំទ្រការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគួរឱ្យទុកចិត្តសម្រាប់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំខាងមុខ នៅក្នុងសន្និសីទ EU ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែធ្នូ។ ដោយចែករំលែកទស្សនៈដូចគ្នា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា EU ត្រូវតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងយូរអង្វែងសម្រាប់ទីក្រុង Kiev ។
នាថ្ងៃដដែល បន្ទាប់ពីការពិភាក្សាជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Store មុនពេលកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេស Nordic ចំនួន៥ រួមមានដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែត ដើម្បីពិភាក្សាអំពីការបង្កើនជំនួយដល់ទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky សង្ឃឹមថា នឹងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីប្រទេសទាំងនេះ ដើម្បីផលិតសព្វាវុធដែលឲ្យសមស្របជាមួយប្រព័ន្ធនានារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ៕