មណ្ឌលកេរ្តិ៍ដំណែល Huong Son ទទួលបានប័ណ្ណបញ្ជាក់កេរ្តិ៍ដំណែលជាតិពិសេស

(VOVWORLD) - នាយប់ថ្ងៃទី១៩ ខែកញ្ញា ពិធីរំលឹកខួបលើកទី១៣០ទិវាបង្កើតស្រុក My Duc ខួបលើកទី៦០ទិវាលោកប្រធានហូជីមិញទៅទស្សនាវត្ត Huong និងពិធីទទួល ប័ណ្ណរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសនៃមណ្ឌលកេរ្តិ៍ដំណែល Huong Son បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅក្នុងបរិវេណវិហារ Trinh Ngu Nhac។
ថ្លែងនៅពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានអះអាងថា៖         “ការទទួលបានប័ណ្ណរៀបចំណាត់ជាកេរ្តិ៍ដំណែលជាតិពិសេសចំពោះកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រនិងមណ្ឌលរមណីយដ្ឋាន Huong Son (វត្ត Huong) នេះគឺ ជាក្ដីកិត្តិយសនិងមោទនភាពដ៏ធំធេងរបស់ផ្នែកបក្ស អាជ្ញាធរនិងប្រជាជនស្រុក My Duc និងទីក្រុងហាណូយទាំងមូល។ ផ្នែកបក្ស អាជ្ញាធរនិងប្រជាជន រដ្ឋធានី នឹងប្ដេជ្ញាការពារនិងអភិវឌ្ឍន៍កេរ្តិ៍ដំណែលនេះឲ្យក្លាយទៅជាទីមកដល់គួរឲ្យ ទាក់ទាញខាងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រចំពោះប្រជាជន ទូទាំង ប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ