(VOVworld)-ពិធីបើកការដ្ឋានសាងសងមណ្ឌលចម្រុះឧស្សាហកម្ម-នគរនិងសេវ៉ាកម្ម
(VSIP)ខេត្តQuang Ngai បានប្រព្រឹត្តទៅនាថ្ងៃទី១៣កញ្ញា នៅស្រុក Son Tinh ខេត្ត
Quang Ngai(វៀតណាម)។ នេះជាមណ្ឌលឧស្សាហកម្មវៀតណាម សឹង្ហបុរីទី៥នៅ
វៀតណាម។
|
ទិដ្ឋភាពនៃពិពីបើកការដ្ឋានសាងសង់ (រូបថតៈVGP/Nhật Bắc ) |
ថ្លៃងមតិក្នុងពិធី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អះអាង
ថា VSIP Quang Ngai មានអត្ថន័យដ៏សែនសំខាន់ខណៈដែល ប្រទេសទាំងពីររំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។ លោកNguyen Tan Dung មាន
ប្រសាសន៌ថា៖
“រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុត
សម្រាប់អ្នកវិនិយោគបរទេស ក្នុងនោះមានអ្នកវិនិយោគសឹង្ហបុរីផង។ យើង
ខ្ញុំកំពុងសកម្មកែលំហេដ្ឋារចនា សម្ព័ន្ធ សុក្រិដ្ឋប្រព័ន្ធច្បាប់ ចូលរួមក្នុងការ
ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) ក្នុងនោះមានកិច្ចព្រមព្រៀង
ដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ដើម្បី បង្កើតបរិយាកាសវិនិយោគល្អបំផុត
សម្រាប់វិនិយោគិន”។
នាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong បានអះអាងថា៖
“VSIP Quang Ngai នឹងនាំមកនូវបទដ្ឋានថ្មីអំពីគុណភាណហេដ្ឋា
រចនាសម្ព័ន្ធនិងបរិយាកាសវិនិយោគ ។ VSIP នឹងបំរើឲ្យប្រជាជននៅទីក្រុង
Quang Ngai និងបង្កើតឡើងបរិស្ថានរស់នៅល្អស្អាត”។
ក្នុងពិធីនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង សមភាគីសឹង្ហបុរីលោក Lee Hsien Loong បានធ្វើជាកាក្សិណសាក្សីឲ្យ ថ្នាក់ដឹក
នាំខេត្ត Quang Ngai ប្រគល់លិខិត្តបញ្ជក់វិនិយោគចូលមណ្ឌល ឧស្សាហកម្ម
នេះសម្រាប់វិនិយោគីនបរទេសចំនួន៣ដោយមានទុនសរុប ១១៥ លានដុល្លារ
អាមេរិក៕