មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ

(VOVWORLD) - នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០១៥ វៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះត្រូវជ្រើសតាំង។  តាមគម្រោង នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា CIC-MAB នឹងបោះឆ្នោត។

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិសម្រាប់កម្មវិធីមនុស្សនិងជីវៈចម្រុះ (CIC-MAB) ដែលបានប្រព្រឹត្តទៅនៅប្រទេសនីហ្សេរីយ៉ាចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ប្រទេសវៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះ ចំនួនពីរត្រូវបានលើកយកមកបោះឆ្នោត។ យោងតាមលោកស្រី Le Thi Hong Van ឯកអគ្គរដ្ឋទូតប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បច្ចុប្បន្នវៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះចំនួន ៩ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់។ ប្រសិនបើនៅក្នុងកិច្ចប្រជុំរបស់ CIC-MAB មណ្ឌលទុកបម្រុងជីវៈចម្រុះដែលបានរៀបរាប់ខាងលើទាំងពីរត្រូវបានបោះឆ្នោតបន្ទាប់មកប្រទេសវៀតណាម មានមណ្ឌលទុកបម្រុងជីវៈចម្រុះសរុបចំនួន ១១ នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមណ្ឌលទុកបម្រុងជីវៈចម្រុះចំនួនច្រើនជាងគេ ដែលត្រូវបានទទួលស្គាល់លើពិភពលោក។ នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០១៥ វៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះត្រូវជ្រើសតាំង។  តាមគម្រោង នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា CIC-MAB នឹងបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ