មណ្ឌលឧស្សាហកម្មនៅខេត្ត Bac Giangទាក់ទាញគម្រោងការណ៍វិនិយោគពីបរទេសចំនួន១០០
(VOVworld) - លោក Nguyen Anh Quyen ប្រធានគណៈគ្រប់គ្រងបណ្ដាមណ្ឌល
ឧស្សាហកម្មនៅខេត្ត Bac Giang ភាគខាងជើងវៀតណាម បានឲ្យដឹងថា ក្នុងរយៈ
ពេល៩ខែកន្លងទៅ មានគម្រោងការណ៍ FDI (ទុនវិនិយោគដោយផ្ទាល់ពីបរទេស)
ចំនួន២១គម្រោង ត្រូវបានផ្ដល់លិខិតអនុញ្ញាតវិនិយោគចូលក្នុងមណ្ឌលឧស្សា
ហកម្មនានានៅភូមិភាគ ដោយមានបរិមាណទុនសរុប ជាង១៩៣លានដុល្លារ
អាមិរក។បណ្ដាអង្គភាពអាជីវកម្មនៅក្នុងមណ្ឌលឧស្សាហកម្មខេត្ត Bac Giang បាន
ផ្ដល់ការងារធ្វើសំរាប់ពលករចំនួន៣៩ពាន់នាក់ ដែលក្នុងនោះ មានពលករចំនួន
៣០ពាន់នាក់ជា អ្នកតំបន់ដោយមានប្រាក់ចំណូលជាមធ្យមគឺ៤លានដុងក្នុង១ខែ។
លោក Nguyen Anh Quyen បានឲ្យដឹងថែមទៀតថា គណៈគ្រប់គ្រងបណ្ដាមណ្ឌល
ឧស្សាហកម្មនៅខេត្ត Bac Giang ក៏សកម្មតាមដាន ត្រួតពិនិត្យនូវដំណើរការវិនិ
យោគរបស់អង្គភាពអាជីវកម្ម ក៏ដូចជាជួយឧបត្ថម្ភអង្គភាពអាជីវកម្មដើម្បីគម្រោង
វិនិយោគទាំងអស់ត្រូវបានលាតត្រដាងអនុវត្តប្រកប ដោយភាពងាយស្រួលនិង
មានប្រសិទ្ធភាព៕